- 2021-09-22 07:18:43
- ព័ត៌មាន
វីវរបណ្ដោយ Brad Pitt ប្ដឹងអតីតភិរិយា Angelina ពីបទលួចលក់ទ្រព្យសម្បត្តិរួមតម្លៃជាង ១៦០លាន ដុល្លារ
- 2021-09-22 07:18:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីវរបណ្ដោយ Brad Pitt ប្ដឹងអតីតភិរិយា Angelina ពីបទលួចលក់ទ្រព្យសម្បត្តិរួមតម្លៃជាង ១៦០លាន ដុល្លារ
ចន្លោះមិនឃើញ
យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថានៅព្រឹកថ្ងៃទី២២ កញ្ញានេះ តារាសម្ដែងសញ្ជាតិអាមេរិកលោក Brad Pitt បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ទៅកាន់ Angelina Jolie ដែលជាអតីតភរិយាពីបទលួចលាក់លក់ទ្រព្យសម្បត្តិរួម ដោយពុំមានការការពិភាក្សាពីលោក។
Brad Pitt បានធ្វើការដាក់ពាក្យបណ្តឹងនៅប្រទេស Luxembourg កាលពីម្សិលនេះ ចោទប្រកាន់ទៅ កាន់អតីតភរិយាពីបទ ព្យាយាមលាក់បាំងពីការលក់ Chateau Miraval ដែលជាទ្រព្យសម្បត្តិបន្ទាប់ ពីរៀបការរួច។ Brad Pitt បានលើកឡើងយ៉ាងដូច្នេះថា អតីតភរិយារបស់លោកកំពុងចង់លក់ភាគហ៊ុន ៥០ ភាគរយរបស់លោកនៅ Chateau Miraval ដោយមិនបានប្រាប់ឱ្យដឹង។ ទ្រព្យសម្បត្តិ នេះមានតម្លៃរហូតដល់ទៅជាង ១៦០ លានដុល្លារឯណោះ អាចនិយាយបានថាវាជាទ្រព្យសំខាន់បំផុត របស់ Angelina និង Brad Pitt។
យោងតាមឯកសារតុលាការទទួលបានពី Us Weekly បានឱ្យដឹងថា បន្ទាប់ពីលែងលះគ្នារួចមក Brad Pitt ទទួលបានភាគហ៊ុនដល់ទៅ 60% លើស Angelina 10% ពោលតារាសម្ដែងស្រីរូបនេះកាន់ភាគ ហ៊ុនត្រឹម 40% ប៉ុណ្ណោះប៉ុន្តែក្រោយមក Brad Pitt ក៏បានផ្ទេរឱ្យនាង 10%បន្ថែមទៅវិញ ដូច្នេះបច្ចុប្បន្ន ពួកគេមានភាគហ៊ុនស្មើគ្នាលើអចនទ្រព្យមានតម្លៃមហាសាលនេះ។
យ៉ាងណាមិញជុំវិញរឿងចោទប្រកាន់ពីអតីតស្វាមីនេះ Angelina មិនទាន់បញ្ចេញប្រតិកម្ម ឬចេញមុខ បកស្រាយនៅឡើយទេ រហូតមកដល់រសៀលនេះ ដូច្នេះដំណើររឿងក្ដីវិវត្តយ៉ាងណានោះ Sabay នឹង Update ព័ត៌មានបន្ថែមនៅពេលក្រោយ។
រម្លឹកផងដែរថាតារាសម្ដែងមួយគូនេះ បានរៀបអាពាហ៍ពិពាហ៍កាលពីខែ សីហា ២០១៤ ដោយមានកូន ក្នុងបន្ទុក៦នាក់ ហើយចំណោមពួកគេ មានម្នាក់ជាកូនប្រុសច្បងមានឈាមជ័រជាកូនខ្មែរសុទ្ធដែល Angelina បានយកទៅចិញ្ចឹមកាលពីឆ្នាំ២០០២ មានឈ្មោះថា Maddox កើតនៅថ្ងៃ ៥ ខែសីហា ឆ្នាំ២០០១ ដោយមានឈ្មោះពីកំណើតគឺ រ័ត្ន វិបុល៕