• 2021-10-11 01:00:00
  • ព័ត៌មាន

ខណៈឡើងកូដដូចព្យុះជាមួយ «Squid Game» តើ Jung Hoyeon កើបលុយបានប៉ុន្មានពី Instagram?

  • 2021-10-11 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលសន្ទុះ​នៃ​ភាពល្បីល្បាញរបស់រឿង «Squid Game» ហក់ឡើង ឯ​តួ​សម្ដែង​ក៏ល្បី​មិនធម្មតាដែរ។ ដូច្នេះ​ក៏គួរដល់ពេល​យើងទៅ​ដឹង​ពី​ចំណូល​ដែល​តួ​ធំម្នាក់របស់ «Squid Game» គឺ Jung Ho Yeon ថា​តើនាងអាចរក​បាន​ប៉ុន្មានពី Instagram?

ឈានជើងលើកដំបូង​ក្នុងរឿង​នេះក្នុងនាម​ជា Kang Saebyeok តារា​ម៉ូដែល​រូបនេះ​កើនចំនួន​អ្នក Follow លើ Instagram ច្រើនខ្លាំង គឺពីត្រឹម ៤០០ ០០០ Follower ដល់ជាង ១៨,១លាននាក់ ហើយចំនួននេះ​អាចនាំនាង​ក្លាយជាកំពូល​តារា​សម្ដែង​ស្រី​កូរ៉េម្នាក់ទៀតដែលមានអ្នក Follow ច្រើនបែប​នេះ។ ចំនួន​អ្នកតាមដានច្រើន ជាហេតុតម្លៃ​ខ្លួន​ក៏ត្រូវ​តែ​ឡើងតាមនោះ។

បើយោងតាមការ​ស្រាវជ្រាវពី Area52 ដែល​បាន​ឆែកទិន្នន័យពី Influencer Marketing Hub បានបញ្ជាក់ថា​តម្លៃខ្លួន Ho Yeon ពិតជា​ខ្ពស់ ដោយនាងអាចទទួល​បាន​ខ្ទង់ ៤៣ ០០០ដុល្លារ ពី Post ដែល​នាង​បង្ហោះ​នីមួយៗលើបណ្ដាញ​សង្គម។

ដោយឡែកត្រឹមមួយសប្ដាហ៍កន្លងទៅ មានន័យថា Jung Ho Yeon អាច​រក​បាន​លើសពី ៨៦ ០០០ដុល្លារទៅទៀត ជាមួយនឹង​រូបផ្សាយពាណិជ្ជកម្មត្រឹម ប៉ុណ្ណោះ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី