• 2016-10-19 16:32:21
  • Road Safety
ពូឃ្លាំង ធ្វើ​បទ​ចម្រៀង​ឲ្យ ម៉ារ៉ា ប៊ុណ្ណា ពូឃ្លាំង ធ្វើ​បទ​ចម្រៀង​ឲ្យ ម៉ារ៉ា ប៊ុណ្ណា
  • 2016-10-19 16:32:21
  • Road Safety

តារា​ចម្រៀង​​ក្នុង​ផលិតកម្ម Galaxy ម៉ារ៉ា ប៊ុណ្ណា បាន​ប្រាប់​ថា ឆាប់ៗ​ខាង​មុខ​នេះ ​លោក​គ្រោង​ចេញ​បទ​ចម្រៀង​ចំនូន២បទ​ទៀត ដើម្បី​វាយ​លុក​ទីផ្សារ ដោយ​ក្នុង​នោះ​មាន​១បទ គឺ​ជា​ស្នាដៃ​តែង​និពន្ធ​ដោយ ពូឃ្លាំង។   បទ​ចម្រៀង ដែល លោក ម៉ារ៉ា ប៊ុណ្ណា ត្រៀម​ចេញ​នោះ​មាន ទី១​បទ "ប្រាប់​គេ​ទៅ​ថា​យើង​បែក​គ្នា” ដែល​​និពន្ធ​ដោយ​ផលិតកម្ម និង ទី២ បទ "​ផ្កា​ស្រពោន​មាសរតី" និពន្ធ​ឡើង​ដោយ ពូឃ្លាំង។   តារា​ចម្រៀង​​​​​រូប​​នេះ​បាន​បញ្ជាក់​ថា ដោយ​​​មាន​ការ​រាប់​អាន​គ្នា​ស្និទ្ធស្នាល​ ពូឃ្លាំង​បាន​និពន្ធ​បទ​ចម្រៀង​ខាង​លើ​ឲ្យ​លោក​ច្រៀង​យូរ​មក​ហើយ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ចេញ ។ លោក​ថា បទ​"ផ្កា​ស្រពោន​មាសរតី" ជា​បទ​ចម្រៀង​មនោសញ្ចេតនា ដែល​រៀប​រាប់​ពី​សេចក្ដីស្នេហា​កម្សត់​មួយ​គូ បច្ចុប្បន្ន​ផលិត​កម្ម កំពុង​តែ​ត្រៀម​ថត ដោយ​​ការ​ថត​នោះ មិនមែន​តែ​ថត​ជា ​CD ​នោះ​ឡើយ ពោល​គឺ​គ្រោង​ថត​ជា​វីដេអូ ខារ៉ាអូខេ​តែ​ម្ដង។   ចាប់​តាំង​ពី​ចូល​ក្នុង​ផលិតកម្ម Galaxy ​ជិត​១ឆ្នាំ​មក​ លោក ម៉ារ៉ា ប៊ុណ្ណា មាន​បទ​ចម្រៀង​ចំនួន​៤បទ​មក​ហើយ ក្នុង​នោះ​មាន បទ​"សង្សារ​ស្រី​ខារ៉ាអូខេ" បទ" អនិច្ចា​ស្នេហា​អ្នកប្រដាល់" បទ​  "ជ័យ​យោ​បាល់​ទាត់​កម្ពុជា" និង​បទ "និទ្ទេស​ក្បត់​​លំដាប់​A​”។     អត្ថបទ៖ ខុត សីហា

  • 2016-08-31 20:33:29
  • ព័ត៌មាន
ជឿ​អត់! ម៉ារ៉ា ប៊ុណ្ណា ស្រលាញ់​សក់​វែង​ស្មើ​ជីវិត ជឿ​អត់! ម៉ារ៉ា ប៊ុណ្ណា ស្រលាញ់​សក់​វែង​ស្មើ​ជីវិត
  • 2016-08-31 20:33:29
  • ព័ត៌មាន

តារា​​ចម្រៀង​ និង​ជា​តារា​សម្ដែង លោក ម៉ារ៉ា ប៊ុណ្ណា​ បាន​លើក​ឡើង​​ថា អវយវៈ​លើ​ដង​ខ្លួន​របស់​លោក អ្វី​ដែល​​ស្រលាញ់​ជាង​គេ គឺ​សក់​វែង។     លោក ម៉ារ៉ា ប៊ុណ្ណា គឺ​ជា​​តារា​ម្នាក់​​ ទុក​សក់​វែង​តាំង​ពី​ចូល​សិល្បៈ​ដំបូង​មក​ម្ល៉េះ សក់​របស់​លោក​មិន​ដែល​កាត់​ខ្លី​នោះ​ឡើយ។ ម្ចាស់​បទ "សង្សារ​ស្រី​ខារ៉ាអូខេ"​ រូប​នេះ​ថ្លែង​ឲ្យ​ដឹង​ថា លោក​ចាប់​​​ផ្ដើម​ទុក​សក់​តាំង​ពី​វ័យ​ប្រហែល​៥ទៅ៦ឆ្នាំ​មក  ហើយ​​មិន​ធ្លាប់​កាត់​​ខ្លី​ម្ដង​ណា​ឡើយ ព្រោះ​​​​មាន​អារម្មណ៍​ស្រលាញ់​សក់​​វែង ជាង​អ្វី​ទាំង​អស់។   ជា​មួយ​ការ​ទុក​សក់​វែង​បែប​នេះ ​ធ្វើ​ឲ្យ​ម៉ារ៉ា ប៊ុណ្ណា អវត្តមាន​សម្ដែង​ភាពយន្ត​ជា​ច្រើន​​រឿង លោក​​បាន​ឲ្យ​ដឹង​​ថា មាន​អ្នក​ដឹក​នាំ​រឿង​ចង់​ឲ្យ​លោក​ចូល​រួម​សម្ដែង​៣រឿង​មក​ហើយ ដោយ​​ភាពយន្ត​ទាំង​នោះ​តម្រូវ​ឲ្យ​លោក​កាត់​សក់​ចេញ ប៉ុន្តែ​ដូច​បាន​លើក​ឡើង​ខាង​​លើ ដោយសារតែ​ការ​ស្រលាញ់​​សក់​វែង លោក​ក៏​បដិសេធន៍​ជា​បន្តបន្ទាប់។តារា​ចម្រៀង​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា លោក​អាច​បន្ត​ទុក​សក់​វែង​បែប​នេះ មួយ​ជីវិត​របស់​លោក​តែ​ម្ដង៕     អត្ថបទ៖ ខុត សីហា

  • 2016-08-16 17:16:29
  • Road Safety
ម៉ារ៉ា ប៊ុណ្ណា-រិន សាវ៉េត ច្រៀង​​ម្នាក់​១​បទ​ហើយ ទើប​ដឹង​ច្រឡំ​រោង​ការ! ម៉ារ៉ា ប៊ុណ្ណា-រិន សាវ៉េត ច្រៀង​​ម្នាក់​១​បទ​ហើយ ទើប​ដឹង​ច្រឡំ​រោង​ការ...
  • 2016-08-16 17:16:29
  • Road Safety

តារា​ចម្រៀង ម៉ារ៉ា ប៊ុណ្ណា បាន​លើក​យក​អនុស្សាវរីយ​គួរឲ្យ​អស់សំណើច​មួយ​ជា​មួយ តារា​ចម្រៀង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស លោក រិន សាវ៉េត គ្រា​ដែល​អ្នក​ទាំង​ពីរ​ទៅ​ច្រៀង​ក្នុង​ពិធី​មង្គល​ការ​​គេ​មួយ​នៅ​កោះពេជ្រ ស្រាប់​តែ​​ចូល​ច្រៀង​ច្រឡំ​អាគារ។     ម៉ារ៉ា ប៊ុណ្ណា បាន​ឲ្យ​ដឹង​ថា កាល​ណោះ​ ខ្លួន​ជា​មួយ រិន សាវ៉េត ត្រូវ​បាន​​អ្នក​ទទួល​រៀបចំ​កម្មវិធី​ជួល​ឲ្យ​ច្រៀង​ក្នុង​​ពិធី​កាត់​ចំណង​ដៃ​មួយ​នៅ​កោះ​ពេជ្រ ដោយ​ម្ចាស់​រោង​ការ​​ប្រាប់​ថា ​ឲ្យ​ទៅ​ច្រៀង​នៅ​អាគារJ ប៉ុន្តែ​លោក​ស្ដាប់​​ច្រឡំ​​ក៏​ចូល​ទៅ​ច្រៀង​នៅ​អាគារ​G។   និយាយ​​ទាំង​អស់​​សំណើច ម៉ារ៉ា ប៉ុណ្ណា​ថា ច្រៀង​បាន​ម្នាក់​១បទ​ទៅ​​ហើយ ទើប​ដឹង​ថា ខ្លួន​​ចូល​ច្រៀង​ខុស​​​​អាគារ។ សូម​ស្ដាប់​រ​ការ​រៀប​រាប់​របស់ លោក ម៉ារ៉ា ប៊ុណ្ណា ទាំងអស់​គ្នា៕     អត្ថបទ៖ ខុត សីហា​

  • 2016-10-19 16:32:21
  • Road Safety
ពូឃ្លាំង ធ្វើ​បទ​ចម្រៀង​ឲ្យ ម៉ារ៉ា ប៊ុណ្ណា

តារា​ចម្រៀង​​ក្នុង​ផលិតកម្ម Galaxy ម៉ារ៉ា ប៊ុណ្ណា បាន​ប្រាប់​ថា ឆាប់ៗ​ខាង​មុខ​នេះ ​លោក​គ្រោង​ចេញ​បទ​ចម្រៀង​ចំនូន២បទ​ទៀត ដើម្បី​វាយ​លុក​ទីផ្សារ ដោយ​ក្នុង​នោះ​មាន​១បទ គឺ​ជា​ស្នាដៃ​តែង​និពន្ធ​ដោយ ពូឃ្លាំង។   បទ​ចម្រៀង ដែល លោក ម៉ារ៉ា ប៊ុណ្ណា ត្រៀម​ចេញ​នោះ​មាន ទី១​បទ "ប្រាប់​គេ​ទៅ​ថា​យើង​បែក​គ្នា” ដែល​​និពន្ធ​ដោយ​ផលិតកម្ម និង ទី២ បទ "​ផ្កា​ស្រពោន​មាសរតី" និពន្ធ​ឡើង​ដោយ ពូឃ្លាំង។   តារា​ចម្រៀង​​​​​រូប​​នេះ​បាន​បញ្ជាក់​ថា ដោយ​​​មាន​ការ​រាប់​អាន​គ្នា​ស្និទ្ធស្នាល​ ពូឃ្លាំង​បាន​និពន្ធ​បទ​ចម្រៀង​ខាង​លើ​ឲ្យ​លោក​ច្រៀង​យូរ​មក​ហើយ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ចេញ ។ លោក​ថា បទ​"ផ្កា​ស្រពោន​មាសរតី" ជា​បទ​ចម្រៀង​មនោសញ្ចេតនា ដែល​រៀប​រាប់​ពី​សេចក្ដីស្នេហា​កម្សត់​មួយ​គូ បច្ចុប្បន្ន​ផលិត​កម្ម កំពុង​តែ​ត្រៀម​ថត ដោយ​​ការ​ថត​នោះ មិនមែន​តែ​ថត​ជា ​CD ​នោះ​ឡើយ ពោល​គឺ​គ្រោង​ថត​ជា​វីដេអូ ខារ៉ាអូខេ​តែ​ម្ដង។   ចាប់​តាំង​ពី​ចូល​ក្នុង​ផលិតកម្ម Galaxy ​ជិត​១ឆ្នាំ​មក​ លោក ម៉ារ៉ា ប៊ុណ្ណា មាន​បទ​ចម្រៀង​ចំនួន​៤បទ​មក​ហើយ ក្នុង​នោះ​មាន បទ​"សង្សារ​ស្រី​ខារ៉ាអូខេ" បទ" អនិច្ចា​ស្នេហា​អ្នកប្រដាល់" បទ​  "ជ័យ​យោ​បាល់​ទាត់​កម្ពុជា" និង​បទ "និទ្ទេស​ក្បត់​​លំដាប់​A​”។     អត្ថបទ៖ ខុត សីហា

  • 2016-08-31 20:33:29
  • ព័ត៌មាន
ជឿ​អត់! ម៉ារ៉ា ប៊ុណ្ណា ស្រលាញ់​សក់​វែង​ស្មើ​ជីវិត

តារា​​ចម្រៀង​ និង​ជា​តារា​សម្ដែង លោក ម៉ារ៉ា ប៊ុណ្ណា​ បាន​លើក​ឡើង​​ថា អវយវៈ​លើ​ដង​ខ្លួន​របស់​លោក អ្វី​ដែល​​ស្រលាញ់​ជាង​គេ គឺ​សក់​វែង។     លោក ម៉ារ៉ា ប៊ុណ្ណា គឺ​ជា​​តារា​ម្នាក់​​ ទុក​សក់​វែង​តាំង​ពី​ចូល​សិល្បៈ​ដំបូង​មក​ម្ល៉េះ សក់​របស់​លោក​មិន​ដែល​កាត់​ខ្លី​នោះ​ឡើយ។ ម្ចាស់​បទ "សង្សារ​ស្រី​ខារ៉ាអូខេ"​ រូប​នេះ​ថ្លែង​ឲ្យ​ដឹង​ថា លោក​ចាប់​​​ផ្ដើម​ទុក​សក់​តាំង​ពី​វ័យ​ប្រហែល​៥ទៅ៦ឆ្នាំ​មក  ហើយ​​មិន​ធ្លាប់​កាត់​​ខ្លី​ម្ដង​ណា​ឡើយ ព្រោះ​​​​មាន​អារម្មណ៍​ស្រលាញ់​សក់​​វែង ជាង​អ្វី​ទាំង​អស់។   ជា​មួយ​ការ​ទុក​សក់​វែង​បែប​នេះ ​ធ្វើ​ឲ្យ​ម៉ារ៉ា ប៊ុណ្ណា អវត្តមាន​សម្ដែង​ភាពយន្ត​ជា​ច្រើន​​រឿង លោក​​បាន​ឲ្យ​ដឹង​​ថា មាន​អ្នក​ដឹក​នាំ​រឿង​ចង់​ឲ្យ​លោក​ចូល​រួម​សម្ដែង​៣រឿង​មក​ហើយ ដោយ​​ភាពយន្ត​ទាំង​នោះ​តម្រូវ​ឲ្យ​លោក​កាត់​សក់​ចេញ ប៉ុន្តែ​ដូច​បាន​លើក​ឡើង​ខាង​​លើ ដោយសារតែ​ការ​ស្រលាញ់​​សក់​វែង លោក​ក៏​បដិសេធន៍​ជា​បន្តបន្ទាប់។តារា​ចម្រៀង​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា លោក​អាច​បន្ត​ទុក​សក់​វែង​បែប​នេះ មួយ​ជីវិត​របស់​លោក​តែ​ម្ដង៕     អត្ថបទ៖ ខុត សីហា

  • 2016-08-16 17:16:29
  • Road Safety
ម៉ារ៉ា ប៊ុណ្ណា-រិន សាវ៉េត ច្រៀង​​ម្នាក់​១​បទ​ហើយ ទើប​ដឹង​ច្រឡំ​រោង​ការ!

អត្ថបទថ្មី