បាដាត មរតក ម្ចាស់ម្កុដ Miss University 2016
ក្រោយឆ្លងកាត់ការជម្រុះតាមបណ្ដារាជធានី ខេត្តរួចមក ថ្ងៃសៅរ៍សប្ដាហ៍មុន Miss University 2016 បានរកឃើញម្ចាស់ជយលាភី លេខ ១ ដល់លេខ ៣ គឺបានទៅលើបេក្ខជនមកពីសាកលវិទ្យាល័យនៅភ្នំពេញទាំងអស់។
ម្ចាស់ជយលាភី Miss University 2016 លេខ ១
ម្ចាស់ម្កុដ Miss University 2016 បានទៅលើកញ្ញា បាដាត មរតក មកពីសាកលវិទ្យាល័យមេគង្គកម្ពុជា។ ចំណែកចំណាត់ថ្នាក់លេខ ២ បានទៅលើកញ្ញា ហេង សុទ្ធនិស័្សយ មកពីសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងលេខ ៣ ធ្លាក់ទៅលើបេក្ខនារីប្រចាំសាកលវិទ្យាល័យវេសស្ទើន ស៊ុំវីរៈ ណាវិន។
ឆ្លងកាត់វគ្គសំនួរ ចម្លើយ និងបង្ហាញសមត្ថភាពផ្សេងៗរយៈពេលជាង៣ម៉ោងរួចមក ទើបគណៈកម្មការទាំង ៧ រូបសម្រេចជ្រើសរើសយកបេក្ខនារីទាំង៣។ មិនត្រឹមតែប៉ុណ្ណោះនៅមាន Miss ជាច្រើនទៀតដូចជា កញ្ញាឯកញញឹមស្រស់ បានទៅលើកញ្ញា ស៊ីណា ខេម៉ា កញ្ញាប្រជាប្រិយ យ៉ា លក្ខ័ និងមាន Miss ផ្នែកថតរូបស្អាតជាងគេ រាងស្អាតជាងគេ និងអាកប្បកិរិយាល្អជាដើម។
ម្ចាស់ជយលាភីលេខ ១ ទទួលបានឱកាសប្រកួតនៅក្រៅប្រទេសតំណាងឲ្យ Rohto-Mentholatum (Cambodia) Co., Ltd និងក្លាយជាតារាបង្ហាញម៉ូដប្រចាំ SUN Super Model Cambodia អមដោយទឹកប្រាក់ ៤ ០០០ ០០០ រៀល ។ លេខ ២ ទទួលបាន ៣ ០០០ ០០០ រៀល និងលេខ ៣ បាន ២ ០០០ ០០០ រៀល និងរង្វាន់ដទៃទៀតជាច្រើន៕
Miss University 2016 លេខ២
Miss University 2016 លេខ៣
Miss ផ្នែកថតរូបស្អាត,អាកប្បកិរិយាល្អ, ញញឹមស្រស់, ប្រជាប្រិយ,អ និងរាងស្អាត, ជាងគេ
ចុចអាន៖“ស្នេហាអាថ៌កំបាំង” មាស សុខសោភា ផ្ទុះជាថ្មី
អត្ថបទ៖ធីតា