- 2018-06-27 00:00:00
- ស្ទីលតារា
មិនសរសើរមិនបាន Miss University កម្ពុជា និយាយភាសាអង់គ្លេសយ៉ាងស្ទាត់បង្កប់ដោយអត្ថន័យ (វីដេអូ)
- 2018-06-27 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនសរសើរមិនបាន Miss University កម្ពុជា និយាយភាសាអង់គ្លេសយ៉ាងស្ទាត់បង្កប់ដោយអត្ថន័យ (វីដេអូ)
ចន្លោះមិនឃើញ
កញ្ញា សៅ សូត្រទំរង់ពេជ្រ ជាជយលាភីបវរកញ្ញាសាកលវិទ្យាល័យ ជនជាតិខ្មែរ ដែលឡើងប្រកួតជាមួយបវរកញ្ញារហូតដល់ទៅ ៨០ ប្រទេស ហើយកញ្ញាក៏ទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមកំពូលបវរកញ្ញា ទាំង ៥ នឹងមានងារជាបវរកញ្ញា Fitness។
រឿងស្មានមិនដល់នោះ គឺភាពឆ្លាតវៃ និងសមត្ថភាពភាសារបស់បវរកញ្ញារូបនេះ ពិតជាមិនកោតសរសើរមិនបាន ព្រោះតែសូរសៀងភាសាអង់គ្លេសនិយាយបានល្អដូចជនជាតិបរទេសតែម្តង។ លើសពីនោះទៀតយុវតីវ័យ ២៣ ឆ្នាំរូបនេះធ្លាប់បង្ហាញសមត្ថភាពនិយាយភាសាអង់គ្លេសជាសារធារណៈ ថែមទាំងបង្កប់អត្ថន័យលើកទឹកចិត្តដល់ស្រ្តីឱ្យយល់ន័យអ្វីទៅជាសម្រស់ពិតប្រាកដ។
ក្លាយជាបវរកញ្ញា សាលកវិទ្យាល័យ មិនមានអ្វីទាក់ទងនឹងសម្រស់ស្រស់ស្អាតនោះទេ តែអ្វីដែលជាតម្រូវការ គឺ ភាពជឿជាក់ សេចក្តីក្លាហាន បុគ្គលិកលក្ខណៈ ចំណេះដឹង ថែមទាំងជំនាញភាសាបរទេសនេះហើយ។ ជាក់ស្តែង កញ្ញា សៅ សូត្រទំរង់ពេជ្រ បានប្រាប់ឱ្យដឹងថា បើការប្រកួតបវរកញ្ញានេះគ្មានពាក្យថា សាកលវិទ្យាល័យនោះទេ ប្រហែលក៏គ្មានវត្តមានកញ្ញាក្នុងកម្មវិធីនេះដែរ ដោយសារតែធ្លាប់មានគំនិតថា បវរកញ្ញា ទាល់តែស្អាតឥតខ្ចោះ។
ចង់ដឹងថាពាក្យពេចន៍របស់កញ្ញា សៅ សូត្រទំរង់ពេជ្រ ពោរពេញដោយអត្ថន័យយ៉ាងណា តោះ! ទស្សនាវីដេអូខាងក្រោមនេះ៖