- 2018-09-26 02:36:07
- ព័ត៌មាន
អតីតកូនប្រសា ពាន់ ភួងបុប្ផា បាត់មុខច្រើនឆ្នាំ ឥឡូវលេចមុខក្រឡឺមនៅនាយសមុទ្រ
- 2018-09-26 02:36:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតកូនប្រសា ពាន់ ភួងបុប្ផា បាត់មុខច្រើនឆ្នាំ ឥឡូវលេចមុខក្រឡឺមនៅនាយសមុទ្រ
ចន្លោះមិនឃើញ
ជាច្រើនឆ្នាំមកហើយដែល សោម ម៉ាល័ក្ខ អតីតកូនប្រសា ពាន់ ភួងបុប្ផា បានបាត់មុខពីសិល្បៈ ឥឡូវនេះស្រាប់តែលេចមុខវិញ ជាមួយដំណឹងថា នាងកំពុងរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីយ៉ាងមានក្ដីសុខ។
សោម ម៉ាល័ក្ខ បានប្រាប់តាមសារអេឡិចត្រូនិកថា បច្ចុប្បន្ននាងកំពុងរស់នៅរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិកជាមួយស្វាមី និងមិនមានពេលគិតពីសិល្បៈទៀតឡើយ ចាប់តាំងពីមកដល់ដីលោកខាងលិចនេះមក។
“ពេលយើងនៅលីវ នៅថត អាហ្នឹងគឺយើងស្រឡាញ់ ដល់ឥឡូវយើងមានគ្រួសារ គឺយើងគិតពីគ្រួសារ គិតពីប្ដីមុនគេ...ព្រោះគាត់ Take Care យើងគ្រប់យ៉ាង...អីចឹងខ្ញុំមកដល់នេះ ខ្ញុំមិនបានថតអីទៀតទេ ហើយក៏ដូចជាមិនចង់ថតទៀតដែរ ចង់ឈប់ឲ្យអស់ហ្មង ព្រោះចង់មានពេលជាមួយគ្រួសារឲ្យបានច្រើន"។ ម៉ាល័ក្ខ ថ្លែង។
សោម ម៉ាល័ក្ខ បានចាកចេញពីប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ ២០១៥ ដែលមកទល់បច្ចុប្បន្ន គឺមានរយៈពេលប្រមាណ ៣ឆ្នាំហើយ។ នៅមុនចាកចេញទៅ សោម៉ា ល័ក្ខ បានបន្សល់ស្នាដៃមួយតាមរយៈរឿង "គ្រាប់ពេជ្រ" ដែលនាងសម្ដែងជាតួឯកស្រី។
ជីវភាពរបស់តួឯកស្រីរឿង "គ្រាប់ពេជ្រ" នៅលើដីមហាអំណាច ត្រូវបានសាមីខ្លួនអះអាងថា ធ្វើជាមេផ្ទះ ក្រៅពីនេះ នាងទៅធ្វើការនៅហាងធ្វើក្រចកដោយពេល ពោលគឺបើចង់ទៅ ក៏ទៅ មិនចង មិនទៅ ព្រោះស្វាមីនាង បានផ្ដល់ឲ្យនាងគ្រប់យ៉ាងហើយ។
សោម ម៉ាល័ក្ខ គឺជាអតីតកូនប្រសាស្រីរបស់អ្នកនិពន្ធ ពាន់ ភួងបុប្ផា។ នាងបានរៀបការជាមួយលោក ទូច ភួងវីរៈ ជាកូនរបស់អ្នកនិពន្ធខាងលើ នៅអំឡុងឆ្នាំ ២០១២ ប៉ុន្តែបានប្រមាណ១ឆ្នាំពួកគេ ក៏បានបែកគ្នាវិញ។ មកដល់ពាក់កណ្ដាលឆ្នាំ ២០១៤ នាងបានរកឃើញស្នេហាថ្មីជាមួយបុរសនាយសមុទ្ធ Jonathan C.Nou អាយុ ៤០ឆ្នាំ មានការងារជាវេជ្ជបណ្ឌិតនៅ សហរដ្ឋអាមេរិក ហើយក៏បានចូលរោងជ័យយ៉ាងឧឡារិកនៅថ្ងៃទី ៩ មេសា
លុះឆ្នាំ ២០១៥ នាងបានចាកចេញទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកជាមួយស្វាមីរហូតមកដល់សព្វថ្ងៃ។ អតីតតារាម៉ូដែលក្នុងក្រុមសាពណ៌ ប្រាប់ថា ពេលនេះនាងមានក្ដីសុខហើយ ហើយពេញចិត្តបំផុត នូវអ្វីដែលនាងកំពុងមាន៕