• 2018-01-04 04:15:00
  • ជីវិតតារា

សាន ផានិត ទទួល​បាន​លិខិត​សរសើរ​ពី​ស្ថាប័ន​ធំ២ ក្រោយ​ជួប​ទុក្ខ​ធំ

  • 2018-01-04 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណឹង​មរណភាព​ដ៏​ក្រៀមក្រំ​របស់​ម្ដាយ​ក្មេក​កន្លង​ទៅ​មិន​បាន​ប៉ុន្មាន​ផង សាន ផានិត ស្រាប់​តែ​ទទួល​បាន​លិខិត​សរសើរ និង​ទទួល​ផ្ទួនៗ​ពី​ស្ថាប័ន​សប្បុរស​ធម៌​២​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៨​នេះ អង្គការ​ដែល​មាន​គោល​ដៅ​​គាំពារ​ និង​​ប្រឆាំង​ការ​ជួញដូរ​​ AFESIP បង្កើត​ឡើង​ដោយ​លោកស្រី ម៉ម សុម៉ាលី ​បាន​ប្រគល់​លិខិត​ថ្លែង​អំណរគុណ និង​ទទួល​ស្គាល់​ទឹក​ចិត្ត​សប្បុរស​ដែល​លោក សាន ផានិត ​តែង​បរិច្ចាគ​ប្រាក់កាស និង​ស្បៀង​អាហារ​ជូន​អង្គការ​នា​ពេល​កន្លង​មក​។

ចំណែក​ឯ​ថ្ងៃ​គម្រប់​ខួប​៧​ថ្ងៃ​នៃ​សពកាល​ម្សិលមិញ​ លោក​បាន​ទទួល​លិខិត​សរសើរ​១​ទៀត​ពី​​ អ្នក​ស្រី​ នាង ផល្លា នាយិកា​សាលា​កុមារ​ពិការ​ភ្នែក​ភ្នំពេញ​ថ្មី និង​ជា​ប្រធាន​សម្របសម្រួល​កម្មវិធី​អប់រំ​កុមារ​ពិការ​ភ្នែក និង​គ​ថ្លង់​របស់​ "អង្គការ​គ្រួសារ​ថ្មី"។ លោក​បញ្ជាក់​ថា​នេះ ដោយ​សារ​ស្ថាប័ន​ខាង​លើ​បាន​ឃើញ​ពី​ទឹក​ចិត្ត​សប្បុរស និង​រាល់​សកម្មភាព​មនុស្ស​ធម៌​ដែល​លោក​ធ្លាប់​ចូល​រួម​ជា​មួយ​អង្គការ។

ម្ដាយ​ក្មេក តារា​ចម្រៀង​ចាស់​វស្សា​ សាន ផានិត បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី២៨​ ខែ​ធ្នូ ឆ្នាំ២០១៧ ដោយ​ជរាពាធ។ ពិធី​តម្កល់ ​បូជាសព​ និងបុណ្យគម្រប់​​៧​ថ្ងៃ បាន​ប្រព្រឹត្ត​ទៅ​ចប់​សព្វ​គ្រប់​តាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា និង​មាន​ញាតិមិត្ត​​ ព្រម​ទាំង​សិល្បករ​ជា​ច្រើន​ចូល​រួម៕​​​​​​

អត្ថបទ៖ សុខណា

រូបភាព៖ ផ្ដល់ឲ្យ

មតិយោបល់
អត្ថបទពេញនិយម