• 2018-03-01 07:56:57
  • ជីវិតតារា

បុរស​សង្ស័យ​​គូស្នេហ៍​​ នីឡា ​ចេញ​វីដេអូ​ផ្អែម​ល្ហែម​ជាមួយ​គ្នា​​

  • 2018-03-01 07:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ផ្ដាច់​ពាក្យ​ជាមួយ​​គូ​ដណ្ដឹង​រួច​មក​​​ឥឡូវ​នេះ​​បុរស​ម្នាក់​​ ដែល​ជាប់​សង្ស័យ​ថា​ ជា​គូស្នេហ៍​ថ្មី​​របស់​ នីឡា ​បាន​បង្ហាញ​​វីដេអូ​យ៉ាង​ផ្អែម​ល្ហែម​ជា​មួយ​គ្នា​ក្នុង​ដំណើរ​កម្សាន្ត​មួយ​​​នៅ​សមុទ្រ​​។

វីដេអូ​ឃ្លិប​​ដែល​បុរស​នោះ​យក​ទៅ​បង្ហោះ​នៅ​លើ​ Youtube បាន​ភ្ជាប់​សារ​មួយ​ឃ្លា​​ជា​ភាសា​អង់គ្លេស​លាយ​ជាមួយ​សំណេរ​បែប​ខ្មែរ​​ថា​៖​" Trip with honey nop @pila _nyla មាន​ន័យ​​ជា​ភាសាខ្មែរ​ថា ដំណើរ​កម្សាន្ត​ជាមួយ​អូន​សម្លាញ់​​​សំណព្វ​ ពីឡា​ នីឡា​"។

​សារ​​មួយ​ឃ្លា​ និង​សកម្មភាព​ផ្អែម​ល្ហែម​ក្នុង​វីដេអូ បាន​ធ្វើ​ឲ្យ​​ហ្វេន​ៗ​​មួយ​ចំនួន​​​យល់​​ថា​​ បុរស​ម្នាក់​ហ្នឹង​គឺ​ជា​គូស្នេហ៍​ថ្មី​របស់​ នីឡា ព្រោះ​ក្រោយ​ពី​បែក​បាក់​គូ​ដណ្ដឹង​មក​​កូន​ស្រី​ តាវ៉ិចទ័រ​ រូប​នេះ​មិន​ធ្លាប់​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​​ជាមួយ​​ប្រុស​ណា​ផ្សេង​ក្រៅ​ពី​ បុរស​​ធ្លាប់​សង្ស័យ​ថា​ជា​គូ​ស្នេហ៍​ នាង​ឡើយ​។

ទាក់​ទង​វីដេអូ​ឃ្លិប​​ខាង​លើ​ នីឡា និង​ បុរស​ដែល​ជាប់​ពាក់​ព័ន្ធ​មិន​អាច​សុំ​ការ​បកស្រាយ​បាន​​ទេ​ ប៉ុន្តែ​កន្លង​មក​ តារា​កំប្លែង​រូប​នេះ​ធ្លាប់​ Live នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​​​ថា បុរស​ដែល​ខ្លួន​ លេង​សើច​ និង​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​គឺ​ជា​បង​ប្អូន​ជីដូន​មួយ​​ មិន​មែន​ជា​គូស្នេហ៍ របស់​នាង​ ទេ​៕​​

​​​

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់