• 2018-05-10 10:17:17
  • ជីវិតតារា

ស្វែង​ សុជា​តា​​​ ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ទាំងគ្រួសារ

  • 2018-05-10 10:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​២​ឆ្នាំ​ហើយ​ ដែល​តារា​អាច​សម្ដែង​​តួ​គ្រប់​រសជាតិ​ ស្វែង ​សុជាតា​ បាន​សម្រេច​ចិត្ត​ជ្រោក​ក្រោម​ម្លប់​ព្រះ​ពុទ្ធ​សាសនា ដោយ​រក្សា​សីល៥​ យ៉ាង​ខ្ជាប់​ខ្ជួន​។ អ្នក​នាង​ ស្វែង ​សុជាតា​ បាន​បញ្ជាប់​ថា​ ​​បាន​រក្សា​សីល៥​ ធ្វើ​ឲ្យ​នាង​ស្ងប់​ចិត្ត ហើយ​គ្រួសារអ្នកនាង​មាន​ជំនឿយ៉ាង​មុតមាំ​ ពេលនេះ​គ្រួសានាងរក្សា​សីល​​ទាំង​អស់គ្នា។

តួអ្នកម្តាយ​នេះ​បន្ត​ថា​ ឪពុក​​ម្តាយ​ក្មេកអ្នក​នាង​ រក្សា​សីល៨​ ដោយ​ពួក​គាត់​មិន​ពិសា​សាច់​សត្វ​នោះ​ទេ។ ចំណែក​ឯ​អ្នក​នាង​ និង​ស្វាមី​ រក្សាសីល៥ ចំណែក​​កូនប្រុសបង្រៀន​ឲ្យ​ប្រណិបត្តិខ្លះៗ​។

«បង​រក្សា​សីល​បាន​ជាប់​ ឃើញ​ថា​ការ​រក្សា​សីល​នេះ​ជួយ​យើង​បាន​ច្រើន ​ជាពិសេសអប់រំ​ផ្នែក​ផ្លូវ​ចិត្ត​ បង​មាន​ក្ដី​សុខ​​ពេល​នេះ​​ដែល​បាន​ថ្វាយ​ខ្លួន​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ គ្រួសារ​បង​ក៏​មាន​សុភមង្គល​»។ អ្នក​នាង​ ស្វែង​ សុជាតា​ រៀបរាប់។

តារា​ស្រី​រូប​នេះ​បន្ត​ថា ការ​រក្សា​សីល៥​របស់​អ្នក​នាង​ គឺ​ប្រតិបត្តិ​តាម​ពុទ្ធ​បញ្ញត្តិ​មាន មិន​កុហក មិនផឹក​ស្រា មិន​សម្លាប់​ជីវិត​សត្វ មិនលួច​ទ្រព្យ​គេ​ និង​មិនបៀតបៀនប្ដី​ប្រពន្ធ​គេ​។ ពិសេស​រាល់​ថ្ងៃ​សីល​ ពេល​ល្ងាច​អ្នក​នាង​មិនទទួលទានសាច់។​​

តារា​សម្ដែង​ដ៏​មាន​សមត្ថ​ភាព​រូប​នេះ​បាន​បញ្ជាក់​ថា​ ២ឆ្នាំ​ចុង​ក្រោយ​មក​នេះ​អ្នក​នាង​តែង​តែ​ធ្វើ​ដំណើរ​ទៅ​វប្បសនា​នៅ​លើ​ភ្នំ​គូលែន​។ ក្នុង​អំឡុង​ចូល​ព្រះ​វស្សា​ ទៅវប្បសនា​៣ដង ដោយចំណាយពេលម្ដង​មួយ​សប្ដាហ៍​​ គឺ​ ថ្ងៃ​ព្រះ​ចូល​វស្សា​ កណ្តាល​ព្រះ​វស្សា និង​ ចេញ​ព្រះ​វស្សា​៕​​​

​​

អ្នកនាង ស្វែង សុជាតា ស្វាមី និងកូនប្រុស

អត្ថបទ៖ ច្រឹក ស្រីអូន

មតិយោបល់