• 2018-05-21 03:20:00
  • ជីវិតតារា

បង្ហាញ​តារា​ស្រី​ ៣រូប​ធ្លាប់​រង​ព័ត៌មាន​ស្នេហា​ជា​មួយ នៅ ស៊ីនឿន នា​ពេល​កន្លង​មក

  • 2018-05-21 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រឡូក​សិល្បៈ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​​តារា​ចម្រៀង​ និង​សម្ដែង​ស្រី​ ៣រូប​ធ្លាប់​​ទទួល​រង​ព័ត៌មាន​ស្នេហា​ជាមួយ​កំលោះ​សង្ហា នៅ ស៊ីនឿន ជា​បន្តបន្ទាប់។

ទោះ​បី​ជា​មាន​ព័ត៌មាន​ចុះ​​ផ្សាយ​បែប​នេះ​ក្ដី ប៉ុន្តែ​សាមី​ខ្លួន​ខាង​លើ​ មិន​ធ្លាប់​ចេញ​មុខ​ទទួល​ស្គាល់​​ថា​ជា​ស្នេហា​ឡើយ​​ ទំនាក់​ទំនង​កន្លង​មក​ក្នុង​នាម​ជា​​មិត្ត​រួម​អាជីព​ការ​ងារ​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ។

​​១/តារា​សម្ដែង​ កុល ដាវី ត្រូវ​បាន​ទស្សនាវដ្ដី​ និង​ការ​សែត​ក្នុង​ស្រុក​មួយ​ចំនួន​ធ្លាប់​ចុះ​ផ្សាយ​ថា នាង និង​តារា​ចម្រៀង នៅ ស៊ីនឿន ធ្លាប់​មាន​ទំនាក់​ទំនង​​​​​ស្នេហា​ជាមួយ​គ្នា​ទៀត​ផង។ ព័ត៌មាន​នេះ​ត្រូវ​បាន​សាមី​ខ្លួន​​ចេញ​មុខ​ច្រាន​ចោល​ទាំង​ស្រុង​ថា​មិន​មែន​ជា​ការ​ពិត​។

២/​ក្រោយ​ពី​ស្ងប់​ស្ងាត់​ព័ត៌មាន​ស្នេហា​ជាមួយ​ កុល ដាវី​ រួច​មក​ក៏​​លេចឮ​ព័ត៌មាន​ថា​​ នៅ ស៊ីនឿន បាន​លួច​ទៅ​បង្កាត់​ភ្លើង​ស្នេហា​ជាមួយ​តារា​ចម្រៀង​ ផន ស្រីខួច ​ម្នាក់​ទៀត​​ថែម​ទាំង​រួម​រស់​នៅ​​ជាមួយ​គ្នា។ ជុំវិញ​ពាក្យ​ចចាមអារ៉ាម​​ទាំង​នេះ​ត្រូវ​បាន​ភាគី​ទាំង​សង្ខាង​បដិសេធ​​មិន​ទទួល​ស្គាល់​ និង​បាន​បញ្ជាក់​ថា​ទំនាក់​ទំនង​អ្នក​ទាំង​ពី​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​​ប៉ុណ្ណោះ​គ្មាន​អ្វី​លើស​ពី​ហ្នឹង​នោះ​ទេ។

៣/បន្ទាប់​ពី​​ស្ងប់​ស្ងាត់​​ព័ត៌មាន​ស្នេហា​ជាមួយ​ ផន ស្រីខួច បាន​មួយ​រយៈ​​ធំ​​រួច​មក​ ក៏​បែក​ធ្លាយ​ព័ត៌មាន​​មួយ​ទៀត​ថា នៅ ស៊ីនឿន និង​តារា​បង្ហាញ​ម៉ូដ សុផា លីនដា កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា។ ព័ត៌មាន​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ខាង​ស្រី​ចេញ​មុខ​បកស្រាយ​ថា ខ្លួន​ និង​ម្ចាស់​បទ"ព្រម​ដោះ​លេង​អូន" ​ស្រឡាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន​ បើ​ឲ្យ​ក្នុង​ន័យ​ស្នេហា​មិន​អា​ច​នោះ​ទេ។

ក្រៅ​ពី​នេះ សុផា លីនដា ថែម​ទាំង​ជូន​ពរ​ឲ្យ​ នៅ ស៊ីនឿន រក​បាន​ម្ចាស់​បេះ​ក្នុង​ពេល​ឆាប់​ៗ​ក្នុង​ថ្ងៃ​ខួប​កំណើត​កាល​ពី​ថ្ងៃ​ទី ១៥ ខែធ្នូ​ ឆ្នាំ២០១៦ កន្លង​ទៅ៕​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់