• 2018-05-23 11:59:45
  • ជីវិតតារា

បែក​ធ្លាយ​! ផ្ទះ​ដ៏​ប្រណិត​ តម្លៃ​ថ្លៃ​កប់​ពពក​របស់​គូ​ស្នេហ៍​ត្រកូល​ Song

  • 2018-05-23 11:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ មាន​ព័ត៌មាន​លេច​ឮ​បង្ហើប​ពី​ផ្ទះ​ដ៏​ប្រណិត​របស់​គូ​ស្វាមី​ភរិយា​តារា​សម្ដែង​ Song Joong Ki និង​ Song Hye Kyo នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​។

ជាក់ស្ដែង​ ផ្ទះ​របស់​គូ​ស្នេហ៍​ត្រកូល​ Song នេះ​ មាន​បែប​សណ្ឋាន​ជា​វិឡា​តូច​ល្មម​មួយ​ ដែល​មាន​ពីរ​ជាន់​ ស្ថិត​នៅ​ក្នុង​តំបន់​ដី​ទួល​មួយ​នៃ​ទី​ក្រុង​សេអ៊ូល​។

រឹត​តែ​ពិសេស​ វិឡា​របស់​គូ​ស្នេហ៍​មួយ​នេះ​ មាន​សួន​ច្បារ​ខៀវ​ស្រងាត់​នៅ​អម​ក្បែរ​រោង​ឡាន​ផង​ដែរ​។

បើ​តាម​ភ្នាក់ងារ​អចលនទ្រព្យ​ បាន​ឲ្យ​ដឹង​ថា​ តម្លៃ​ផ្ទះ​របស់​គូ​ស្វាមី​ភរិយា​ត្រកូល​ Song គឺ​ប្រមាណ​ជា​ ៣២.២ លាន​ដុល្លារ​ (៣៥​,០០០ លាន​វ៉ុន​)។

សូម​បញ្ជាក់​ផង​ដែរ​ ផ្ទះ​តារា​ត្រកូល​ Song នេះ​ កាល​ពី​មុន​ មាន​តម្លៃ​ប្រមាណ​ជា​ ៩.២​លាន​ដុល្លារ​ (១០, ០០០ លាន​វ៉ុន​) ប៉ុណ្ណោះ​ ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ ម៉េង សុខហួយ

មតិយោបល់