- 2018-06-05 01:56:34
- ជីវិតតារា
ធ្លាយព័ត៌មានលើកទី១ តារាចម្រៀង អ៊ីណូ រកឃើញស្នេហាហើយ!
- 2018-06-05 01:56:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយព័ត៌មានលើកទី១ តារាចម្រៀង អ៊ីណូ រកឃើញស្នេហាហើយ!
ចន្លោះមិនឃើញ
តារាចម្រៀងយុវវ័យ អ៊ីណូ បានឲ្យតម្រុយតាំងពីដើមខែនេះ នៅពេលលោកបានបញ្ចេញរូបថតអ្នកគ្រូពេទ្យក្រមុំស្រស់ស្អាតម្នាក់ ដែលពេលនោះ លោកបានភ្ជាប់ជាមួយសាររបៀបលេងបន្លំមែន ធ្វើឲ្យអ្នកគាំទ្រជំរុញលោកតាមស្រឡាញ់អ្នកគ្រូពេទ្យឲ្យបាន។ តែឥឡូវលោកសារភាពពីរឿងនេះហើយ។
លោក សាន្តពេជ្រ សុភារិទ្ធិ ហៅ អ៊ីណូ បានទម្លាយឲ្យដឹង តាមពិតលោក និងអ្នកគ្រូវ័យក្មេងរូបនោះ គឺជាគូសង្សារនឹងគ្នាពិតមែន។ នៅលើបណ្ដាញសង្គមរបស់លោកព្រឹកនេះ លោកបានបញ្ចេញសារសារភាពថា ដល់ពេលសមគួរដែលលោកចាំបាច់ត្រូវបើកបង្ហាញពីទំនាក់ទំនងមួយនេះហើយ។
"ដល់ពេលហើយ មានអ្វីត្រូវខ្មាសសម្រាប់ការបង្ហាញស្ត្រីម្នាក់ដែរថ្លៃថ្នូរ ជាពិសេសសមជាស្ត្រីម្នាក់នៅក្នុងជីវិតយើង មានគម្រោងថែទាំគ្នាអស់មួយជីវិតជាពិសេសជាងនេះ ទៅទៀតអាចមើលថែខ្ញុំពេលចាស់ទៅអស់មួយជីវិតដូចគ្នា មិនចង់បានឡើយអ្វីដែលជាភាពអស្ចារ្យទេ!”។
លោកបន្តថា "ខ្ញុំចង់បានតែមួយមុខ គឺការគោរពឲ្យតម្លៃគ្នា ស្រលាញ់គ្នាដោយភាពស្មោះត្រង់ ជាពិសេសផ្ដល់តម្លៃអោយគ្រួសារគ្នាទៅវិញទៅមក ក្រមានមិនសំខាន់សម្រាប់ខ្ញុំ(អ្នកគ្រូពេទ្យ ដ៏អាក្រក់របស់បង)”។
ជាមួយគ្នានេះ អ្នកគាំទ្រលោកជាច្រើនបានសរសេរសារអបអរសាទរការសារភាពស្នេហ៍របស់ អ៊ីណូ ទៀតផង។ ជុំវិញបញ្ហានេះ ម្ចាស់បទ "ស្រឡាញ់ស្រីសក់ក្រញាញ់" បានឆ្លើយប្រាប់ Sabay ថា អ្វីដែលប្រិយមិត្តបានឃើញនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកនៅព្រឹកនេះ សុទ្ធជាការពិត និងជាអ្វីដែលលោកជាអ្នកសរសេរដោយខ្លួនឯង។
អំពីទំនាក់ទំនងជាអ្នកគ្រូពេទ្យលោកថា បានមានទំនាក់ទំនងនឹងគ្នាប្រមាណជិត២ឆ្នាំមកហើយតែលោកមិនដែលបើកចំហទេ ទើបតែពេលនេះ ដែលលោកយល់ថា ដល់ពេលសមគួរហើយ ក្រោយពីបានប្រើពេលសិក្សាមើលចិត្តគ្នាមួយរយៈ។
សុភារិទ្ធ ប្រាប់ទៀតថា គូស្នេហ៍របស់លោក មានឈ្មោះ បញ្ញា សុជាតា មានវ័យ ២៥ឆ្នាំ ជាអ្នកស្រុកថ្មគោលនៃខេត្តបាត់ដំបងជាមួយលោកដែរ។ ក្រោយបង្ហើបពីចំណងស្នេហ៍ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលពេលនេះ សាន្តពេជ្រ សុភារិទ្ធិ ដែលភាគច្រើនថាជាតារាចម្រៀង អ៊ីណូ បញ្ជាក់ថា បើមិនមានអ្វីរាំងស្ទះទេ មង្គលការរបស់លោក និងអ្នកគ្រូពេទ្យគ្រោងនឹងធ្វើនៅឆ្នាំក្រោយនេះ៕