• 2018-06-12 09:36:41
  • ជីវិតតារា

ពន្លកសិល្បៈថ្មី ជាតំណក់ឈាមរបស់តារាបូលីវូដជើងចាស់កំពុង​ថ្ពក់ចិត្តគ្រប់គ្នាឲ្យងប់ងល់

  • 2018-06-12 09:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​បច្ចុប្បន្ន​ Instagram ជា​បណ្ដាញ​សង្គម​ដែល​មាន​អ្នក​និយម​ប្រើ​ច្រើន​មិន​ចាញ់​ហ្វេសប៊ុក​ប៉ុន្មាន​ទេ។ តួ​យ៉ាង​ក្នុង​ប្រទេស​ឥណ្ឌា​ សន្ទុះ​នៃ​ការ​ប្រើ​គណនី​សង្គម​មួយ​នេះ​ពិត​ជា​ពេញ​និយម​ខ្លាំង​ ពិសេស​តារាៗ និង​កូន​ចៅ​របស់​ពួកគេ។

ក្មេងៗ​ដែល​ពី​​មុន​ឪពុក​ម្ដាយ​តែង​ព​នឹង​ចង្កេះ​ ពេល​នេះ​ពេញ​រូប​ពេញ​រាង​ ជាទី​ប្រាថ្នា​របស់​មហាជន​ទូទៅ​ ដោយសារ​រូប​សម្រស់​ស្រស់ស្អាត​មិន​​ចាញ់​ឪពុក​ម្ដាយ​របស់​ពួកគេ​ទេ។ ក្នុង​ចំណោម​តំណក់​ឈាម​របស់​តារា​ល្បីៗ​ក្នុង​ប្រទេស​ឥណ្ឌា​ មាន​កំលោះ​ក្រមុំ​ ៦​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​អង្រួន​បេះ​ដូង​គ្រប់​គ្នា​នា​ពេល​បច្ចុប្បន្ន រួមមាន៖

១. Janhvi Kapoor

មិន​ខុស​ពី​ឪពុក​ម្ដាយ​ទេ​ Janhvi បាន​បណ្ដែត​ខ្លួន​លើ​វិថី​សិល្បៈ​ និង​ចាប់​អាជីព​ជា​តារា​សម្ដែង។ ស្រី​ស្អាត​វ័យ​ ២១​ឆ្នាំ​នេះ​ គឺ​ជា​កូនស្រី​របស់​អ្នក​ដឹកនាំ​រឿង​ដ៏​ល្បី​ប្រចាំ​ប្រទេស​ឥណ្ឌា​ Boney Kapoor និង​អ្នកម្ដាយ​តារា​សម្ដែង​ Sri Devi។

២. Sara Ali Khan

តារាសម្ដែង​ Saif Ali Khan និង​អតីត​ភរិយា​ Amrita Singh បាន​បង្កើត​កូន​ស្រី​ដ៏​ស្រស់​ស្អាត​មាន​ឈ្មោះ​ថា​ Sara Ali Khan ដែល​បច្ចុប្បន្ន​ធំ​ពេញ​វ័យ​ ២៤ឆ្នាំ និង​ជាទី​ប្រាថ្នា​របស់​បុរសៗ។ នាង​ក៏​ជា​បុគ្គល​ល្បី​ឈ្មោះ​មិន​ធម្ម​តា​ដែរ​នៅ​ប្រទេស​ឥណ្ឌា​ និង​ទទួល​បាន​ប្រជាប្រិយភាព​ជា​ខ្លាំង​លើ​ Instagram និង​ Twitter។

៣. Navya Naveli

អាជីព​សិល្បៈ​ពិត​ជា​មិន​ទៅ​ណា​ឆ្ងាយ​ពី​គ្រួសារ​របស់​តារា​សម្ដែង​ជើង​ចាស់​ Amitabh Bachchan ឬ​រ៉ាម៉ន​ឡើយ។ តួ​យ៉ាង​ចៅ​ស្រី​ក្រមុំ​របស់​លោក​ដែល​មាន​ឈ្មោះ​ Navya បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សម្ដែង​ និង​មាន​អ្នក​គាំទ្រ​ជា​ច្រើន​សព្វថ្ងៃ។

៤. Aryan Khan

កូន​ប្រុស​ច្បង​របស់​កំពូល​តារា​បូលីវូដ​ Shah Rukh Khan មាន​ឈ្មោះ​ Aryan ក៏​កំពុង​ល្បី​គួរសម​ដែរ​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ដោយសារ​រូបសម្រស់​ស្រស់​សង្ហាក្នុងវ័យ ២១ឆ្នាំ​នេះ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ មហិច្ឆតា​របស់​អ្នក​កំលោះ​រូបនេះ​ពិត​ជា​ធំ​ធេង​ណាស់ គឺ​ Aryan ចង់​ក្លាយ​ជា​ Super Star ដ៏​ជោគជ័យ​ម្នាក់​នៅ​ថ្ងៃ​ខាង​មុខ។

៥. Junaid Khan

ស្ថិត​នៅ​វ័យ​ជំទង់​កូន​ប្រុស​របស់​ Aamir Khan ដែល​មានអាយុ​ ២៤ឆ្នាំ​នេះ​ ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​សាធារណជន​ជា​ច្រើន។ ​

៦. Aarav

ក្រៅ​ពី​ដើរ​គន្លង​តាម​ឪពុក​ Akshay Kumar ហើយ​ Aarav ក៏​ជា​តារា​ម៉ូដែល​កំពុង​កេណ្ឌ​ប្រជាប្រិយភាព​យ៉ាង​ពេញ​ទំហឹង​ដែរ៕

ប្រភព៖ caravanalive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់