• 2018-06-14 06:47:34
  • ជីវិតតារា

អតីត​គូដណ្ដឹង​ នីឡា ភ្ជាប់​ពាក្យ​បាត់​ ថែម​ទាំង​កំណត់​ថ្ងៃរៀប​ការ​ទៀត​​

  • 2018-06-14 06:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 78

ចន្លោះមិនឃើញ

លោក ផន រង្សី អតីត​គូ​ដណ្ដឹង​ នីឡា បាន​ភ្ជាប់​ពាក្យ​ហើយ​នៅ​ព្រឹក​មិញ​នេះ ជាមួយ​កញ្ញា ហ៊ុន អាប៉ូ ជា​អ្នក​លក់​ផលិតផល​តាម​ Online ដោយមានការដឹងឮពីចាស់ទុំ និងសាច់ញាតិទាំងសងខាង។

បើ​តាម​ ផន រង្សី បាន​ឲ្យ​ដឹង​ថា ខ្លួន​ និង​ ហ៊ុន អាប៉ូ បាន​មើល​ចិត្ត​ថ្លើម​គ្នា​​​អស់​មួយ​រយៈ​ ទើប​ចាស់​ទុំ​ទាំង​សង្ខាង​សម្រេច​​ចិត្ត​ឲ្យ​ភ្ជាប់​ពាក្យ​​ជាមួយ​គ្នា​តែ​ម្ដង​ទៅ​ និងបាន​​កំណត់​ពេល​វេលា​រៀប​ការ​ទៀត​ផង។

លោក​ថា​ ខ្លួន​​ជាមួយ​​គូ​ដណ្ដឹង​ត្រៀម​នឹង​ចូល​រោង​ការ​នៅ​ ខែ​មីនា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​។ គូ​ដណ្ដឹង​ ផន រង្សី ជា​កូន​អ្នក​ភ្នំពេញ កំពុង​តែ​សិក្សា​ឆ្នាំ​ទី​៤ នៅ​សាកល​វិទ្យាល័យ បៀល​ប្រាយ ផ្នែក​គណនេយ្យ។

កំលោះ​សង្ហា​ ផន រង្សី រក​ឃើញ​គូស្នេហ៍​ថ្មី​ក្រោយ​ពី​ផ្ដាច់​ពាក្យ​ ជាមួយ​ នីឡា អំឡុង​ឆ្នាំ​២០១៧​ ក្រោមហេតុផលមិនចុះសម្រុងគ្នា៕​​​​​​​​

រូបភាពពីហ្វេសប៊ុក DaraVuth Deb

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់