• 2018-06-22 02:03:13
  • ជីវិតតារា

តាម​ពិត ឆន សុ​វណ្ណ​រាជ ​ប្រើ​តិចនិកអ៊ី​ចឹង​សោះ​ ទើប​យំ​បាន​ងាយ​ម្ល៉េះ

  • 2018-06-22 02:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ឆន សុវណ្ណ​រាជ ​មិន​ត្រឹម​តែ​សាង​កេរ្តិ៍​ឈ្មោះ​លើ​វិស័យ​ចម្រៀង​នោះ​ទេ ​លោក​ក៏​ល្បី​ថា​ពូ​កែ​សម្តែងផងដែរ ជាពិសេសឈុតយំ លោកបញ្ចូលអារម្មណ៍បានល្អ។ ជាក់​ស្ដែង ក្នុង​ MV ​ក៏​ដូច​ជា​ក្នុង​ភាព​យន្ត ទស្សនិកជន​កត់​សម្គាល់​ឃើញ​ថា លោក​ពិត​ជា​ស្រក់​ទឹក​ភ្នែក​បាន​ល្អ​មែន។ ទាក់​ទង​នឹង​រឿង​នេះ លោក​ប្រាប់​ថា​ មិន​ប្រើ​ឧបករណ៍​ជំនួយ​នោះ​ទេ តែ​ប្រើ​បច្ចេកទេស។

ម្ចាស់​បទ "អូន​ទៅ​បាន​ បើ​បង​ដេញ" បក​ស្រាយ​ថា បច្ចេកទេស​ដែល​លោក​ប្រើ​ ដើម្បី​ចេញ​ទឹក​ភ្នែក​ឲ្យ​ហូរ​ស្រក់​មក​ពិតៗ គឺ​លោកបញ្ចូល​មនោសញ្ចេតនា ហើយដាក់​អារម្មណ៍​ឲ្យ​ដល់​ក្នុង​បទ​ចម្រៀង​ ប្រើ​អារម្មណ៍​ផ្ទាល់​ខ្លួន​យក​​មក ទើប​អាច​យំ​បាន​ដោយ​មិន​ចាំ​បាច់​ប្រើ​ឧបករណ៍​ជំនួយ​អ្វី​ទាំង​អស់​។ ម្យ៉ាង​ទៀត តួ​ឯក​ក្នុង​រឿង "​សិសិររដូវ​ក្នុង​បេះ​ដូង" បន្ត​ថា វិធីសាស្ត្រ​នេះ​លោក​ក៏​រៀន​សូត្រ​តាម​រៀម​ច្បង​ផង​ដែរ​ ដោយ​បង្ហាត់​ឲ្យ​ចេះ​ប្រើ​ប្រាស់​អារម្មណ៍​ ក៏​ដូចជា​បច្ចេកទេស​ប្រើ​ប្រាស់​ទឹក​ភ្នែក​ឲ្យ​ហូរ​ចេញ​មក​បាន​លឿន។

រូបភាព៖ FB chhorn sovanreach

“តាំង​ពី​សម្ដែង​មក ខ្ញុំអត់​ដែល​ប្រើ​ឧបករណ៍​ជំនួយ​អ្វី​ទាល់​តែ​សោះ គឺ​ប្រើ​បច្ចេកទេស​ផ្ទាល់ខ្លួន​ ដោយ​ប្រើ​អារម្មណ៍​ផ្ទាល់​ខ្លួន​យក​មក​។ ណាមួយ​បាន​បង​ៗ​ ជួយ​បង្ហាត់​ខ្ញុំពីរបៀប​ប្រើ​បច្ចេកទេស​ឲ្យ​ចេញ​ទឹក​ភ្នែក​ថែម​ទៀត"។ នេះ​បើ​តាម​ ម្ចាស់​បទ "លួង​គេ​រហូត​" ប្រាប់​ឲ្យ​ដឹង៕

អត្ថបទ៖ លឹម សុនា

មតិយោបល់