• 2018-06-19 09:00:00
  • ជីវិតតារា

ហេតុ​ផល​ពិធី​ការិនី ស៊ិន នារីរ័ត្ន មិន​វិល​ចូល​សិល្បៈ​

  • 2018-06-19 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​​ក្នុង​ពិធី​បើក​សម្ពោធ​ហាង​អាហារ​ជប៉ុន​ តម្លៃ​រាប់​សែន​ដុល្លារ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ស៊ិន សេរីរ័ត្ន អតីត​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន ឲ្យ​ដឹង​ថា​ ខ្លួន​មិន​អាច​វិល​មក​ចូល​សិល្បៈ​វិញ​នោះ​ទេ​ ក្រោយ​ពី​ប្រឡូក​​​ជិត​១០ឆ្នាំ​មក​នេះ។

មូល​ហេតុ​ដែល​នាង មិន​អាច​ឈាន​ជើង​ចូល​សិល្បៈ​សា​ជា​ថ្មី​ដោយ​សារ​តែ រវល់​មើល​ខុស​ត្រូវ​មុខ​ជំនួញ​ជាពិសេស​ ហាង​អាហារ​ជប៉ុន​ឈ្មោះ ហុក​កៃ​ដូ​ នេះ​តែម្ដង។ពិធី​ការិនី​រូប​នេះ​ថា៖" ការ​ពិត​ទៅ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​ និង​ស្ដាយ​ការ​ងារ​សិល្បៈ​ខ្លាំង​ណាស់​ ព្រោះ​មហា​ជន​មួយ​ចំនួន​ស្គាល់​ខ្ញុំ​មក​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ​សារ​តែ​សិល្បៈ​ដែរ"។

​​​ទោះ​បី​ជា​មិន​បាន​វិល​ចូល​សិល្បៈ​ដូច​មុន​​ក្ដី តែ​នាង​ គិត​ថា​ការ​បើក​​មុខ​ជំនួញ​ថ្មី​មួយ​នេះ​គឺ​ជា​ជោគ​ជ័យ​មួយ​​ដ៏​ធំ​សម្រាប់​នាង ដោយ​សារ​តែ​ពេល​នេះ​ហាង​របស់​មាន​អតិថិ​ជន​ច្រើន​​បាន​ស្គាល់​។ ក្រោយ​ពី​បើក​ដំណើរ​ការ​បាន​ ២ខែ​មុន​ពេល​សម្ពោធ​ជា​ផ្លូវការ៕​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ផ្ដល់ឲ្យ

មតិយោបល់