• 2018-07-02 03:00:00
  • ជីវិតតារា

មិនធម្មតាកូនស្រី យុគ ចិន្ដា អាចនិយាយបាន៣ភាសា ទាំងខ្លួននៅក្មេង

  • 2018-07-02 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ស្រី​ពិធី​ការិនី​ចាស់​វស្សា​អ្នកនាង យុគ ចិន្ដា ក្រៅ​ពី​មាន​ទេព​កោសល្យ​​ផ្នែក​សិល្បៈ​ហើយ​នោះ​កុមារី​វ័យ​ ១៥ឆ្នាំ​រូប​នេះ​ក៏​អាច​និយាយ​ និង​ប្រើប្រាស់​បាន​ ៣ភាសា​ទាំង​ខ្លួន​នៅ​ក្មេង។

នាង​តូច​ យុគ ដាពេជ្រ ហៅ អូន​អម​ និយាយ​ថា អំឡុង​ពេល​នេះ​ខ្លួន​កំពុង​តែ​សិក្សា​រៀន​សូត្រ​ថ្នាក់​ទី ៨ នៅ​សាលា​ឯក​ជន​មួយ​ត្រៀម​ចូល​ថ្នាក់​ទី​៩ ក្នុង​ពេល​ឆាប់​នេះ​ហើយ។ ចំណែក​ឯ​ភាសា​វិញ​កូន​ស្រី​ យុគ ចិន្ដា អាច​និយាយ​បាន​ដល់​ទៅ​ ៣ភាសា​ឯណោះ​ មាន​ដូច​ជា​ ខ្មែរ អង់គ្លេស និង​ភាសា​ចិន។

“ចាស​បង​ ក្រៅ​ពី​ ៣ភាសា​នេះ​ បើ​និយាយ​ពី​សិល្បៈ​វិញ​ខ្ញុំ​ចេះ​​លេង​ព្យាណូ ច្រៀង របាំ​បាឡេ​ និង​របាំ ខ្មែរ​យើង។ សិល្បៈ​​គឺ​ខ្ញុំ​ស្រឡាញ់​ខ្លាំង​អត់​មាន​អ្នក​ណា​ជំរុញ​ទេ​គឺ​ដុង​តាំង​ពី​នៅ​តូច​អ៊ីចឹង​ហ្មង"។ អូន​ អម​ បន្ថែម៕

ចុចអាន៖ស្អាត​គ្រប់​សន្លឹក​ យុគ​ ចិន្ដា​ និង​កូន​​ស្រី​ លេង​ខ្លួន​មិន​ឲ្យ​ចាញ់​គ្នា​ក្នុង​ថ្ងៃ​ខួប​កំណើត​

ចុចអាន៖ប៉ុន្មានម៉ាត់ពីកូនស្រីពិធីការិនី យុគ ចិន្តា ចាក់ដោតឱរ៉ាអ្នកម្តាយ (មានវីដេអូ)​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់