• 2018-07-10 04:00:53
  • ចម្រៀង

យីអ៊ុនឡើងស្រឺតៗ ម្ចាស់បទ "វាយម៉ាលុយ" ត្រូវ ពូឃ្លាំង​ សរសើរកប់មាត់

  • 2018-07-10 04:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចេញ​វីដេអូ​ចម្រៀង "វាយ​ម៉ា​លុយ" យី​អ៊ុន​តារា​ចម្រៀង​ពន្លក​ថ្មី​ វីរៈ កែវ​ពុធ​វត្តី​​ ហៅ តី  ហក់​ឡើង​ស្រឺតៗ​តែ​ម្តង ព្រោះ​មិន​ត្រឹម​តែ​ទទួលបាន​ការ​កោត​សរសើរ​ពី​សំណាក់​អ្នក​គាំទ្រ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​តារា​ចម្រៀង​រ៉េប​ជើង​ចាស់ ពូឃ្លាំង ក៏​ស្ងើច​សរសើរ និង​ឲ្យ​ពិន្ទុ១០០ លើ​ទំនុក​ច្រៀង​បទថ្មី​នេះ។

នៅ​ក្នុង​វីដេអូ​ឃ្លីប​ខ្លី​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​លើ MV ទើប​នឹង​ចេញ​ប៉ុន្មាន​ថ្ងៃ​មុន ពូឃ្លាំង ​ថា ១​បទ​នេះ ស្រីតី បង្ហាញ​ពាក្យ​សម្តី និង​កាយ​វិការ​ឡូយ​ជាង​បុរស​ទៅ​ទៀត លោក​ឲ្យ​មេ​ដៃ​២​តែ​ម្តង។ មែន​ទែន​ទៅ DJ ឃ្លាំង ពិត​ជា​មិន​អស់​ចិត្ត ហើយ​ថែម​ទាំង​មិន​នឹក​ស្មាន​ថា ស្រីតី ធ្វើ​បាន​ល្អ​យ៉ាង​ហ្នឹង ទាំង​ទំនុក​ច្រៀង បទ​ភ្លេង និង​គុណ​ភាព MV។ "Wow Wow! ចំណង​ជើង​ឡូយ ប្លែក និយាយ​ទៅ​ភាសា​ឌឺឡូយ ដល់​ឡូយ​ចឹង​ពេក ខ្ញុំ​ចង់​ធ្វើការ​ជាមួយ​គាត់" ពូឃ្លាំង ពោលសរសើរ។

អ្វី​ដែល​រឹត​តែ​អស្ចារ្យ​នោះ ពូឃ្លាំង បាន​ប្រៀប​ធៀប​សមត្ថភាព​តារា​ចម្រៀង​ពន្លក​ថ្មី​រូប​នេះ​ទៅ​នឹង​តារា​រ៉េប​ដ៏​ល្បី​ល្បាញ​របស់​អាមេរិក គឺ Cardi B។

ដំបូង​ឡើយ ​វីរៈ កែវ​ពុធ​វត្តី​​ ហៅ តី គឺ​ជា​អ្នក​រាំ​​តាម​កម្មវិធី​ប្រគំ​តន្ត្រី​​ឲ្យតារាចម្រៀង មាស សុខសោភា ហើយបច្ចុប្បន្ន នាងជានិស្សិត​ឆ្នាំ​ទី៣ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​។​​​​​​​ "វាយម៉ាលុយ" ជាបទទី១ ដែល​ស្រីតី និពន្ធ និងច្រៀង​ បង្ហោះ​លើ​ហ្វេសប៊ុក និង Youtube គ្រាន់​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ ប៉ុន្តែ​បទ​នេះ​បែរ​ជា​ទទួល​បាន​ការ​គាំទ្រ​លើស​លុប ធ្វើ​ឲ្យ​នាង​សម្រេច​ផលិតជា MV តែ​ម្តង៕

អត្ថបទ៖ ដេត ធន្នី

មតិយោបល់