• 2018-07-12 03:15:00
  • ជីវិតតារា

Cardi B និង​សង្សារ Offset ស្វាគមន៍​កូន​ស្រី​ទើប​សម្រាល Kulture Kiari Cephus

  • 2018-07-12 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ​ "Bodak Yellow” តារា​រ៉េប Cardi B ទើប​តែ​សម្រាល​កូន​របស់​នាង​និង​តារា​រ៉ែប Offset កាល​ពី​ថ្ងៃ​អង្គារ​ទី​១០​ ថ្មី​ៗ​នេះ ដោយ​ដាក់​ឈ្មោះ​កូន​ស្រី​ថា Kulture Kiari Cephus។

តារា​រ៉េប​ល្បី​ឈ្មោះ​ដែល​ទើប​តែ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ នៅ​លើ​តារា​ចម្រៀង​ Billboard ថ្មី​ៗ​បទ "I Like It” នេះ​បាន​ប្រកាស​ព័ត៌មាន​ទាក់​ទង​នឹង​កូន​ស្រី​ក៏​ដូច​ជា​ប្រកាស​ឈ្មោះ​កូន​ នៅ លើ​រូបភាព​មួយ​សន្លឹក​ដែល​នាង​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Instagram។ រូប​ភាព​បង្ហាញ​ពី​នាង​មាន​ផ្ទៃពោះ និង​ថត​អម​ជាមួយ​ផ្កា​ជា​ច្រើន​ គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​រូបភាព​ពេល Beyonce មាន​ផ្ទៃ​ពោះ​ប៉ុន្មាន​នោះ​ទេ។

មិន​​ត្រឹម​តែ​ប៉ុណ្ណោះ​ដៃ​គូ​ស្នេហា​មួយ​គូ​នេះ ក៏​បាន​ប្រកាស​ថា​ពួក​គេ​បាន​រៀប​ការ​កាល​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​មុន​ផង​ដែរ​។ ចំពោះ​កូន​ស្រី​ខ្លួន Cardi B ចង់​ឲ្យ​កូន​ស្រី​ខ្លួន Kiari អាច​និយាយ​២​ភាសា​គឺ​អង់គ្លេស​និង​អេស្ប៉ាញ​ ព្រម​ទាំង​រៀន​វាយ​បុក​ ហើយ​ក៏​ចង់​ឲ្យ​នាង​ដឹង​អ្វី​គ្រប់​យ៉ាង​ពី​ឪពុក​ម្ដាយ​ផង​ដែរ៕

ប្រភព៖ rollingstone ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម