- 2018-07-12 07:15:00
- ជីវិតតារា
មិនធម្មតា! Justin នាំ Hailey Baldwin ជិះឧទ្ធម្ភាគចក្រដើម្បីទៅជួបឪពុកម្ដាយ!
- 2018-07-12 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! Justin នាំ Hailey Baldwin ជិះឧទ្ធម្ភាគចក្រដើម្បីទៅជួបឪពុកម្ដាយ!
ចន្លោះមិនឃើញ
Justin Bieber នៅតែបន្តធ្វើឲ្យគូដណ្ដឹងខ្លួន Hailey Baldwin រំភើបចិត្តមិនឈប់ ដោយសុខចិត្តប្រើសុទ្ធតែឧទ្ធម្ភាគចក្រដើម្បីធ្វើដំណើរទៅជួបឪពុកម្ដាយរបស់ Hailey ដែលមានទីលំនៅចម្ងាយមិនសូវជាឆ្ងាយប៉ុន្មានពីពួកគេនោះទេ។
គូស្នេហ៍ Justin និង Hailey បានធ្វើដំណើរជាមួយគ្នាជាមួយឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន កាលពីថ្ងៃពុធដើម្បីធ្វើដំណើរចម្ងាយជាង១០០គីឡូម៉ែត្រ ដើម្បីទៅតំបន់មួយនៅរដ្ឋ New York គឺ New Windsor ដែលជាទីតាំងមួយមានប្រជាជនរស់នៅប្រមាណ ២ម៉ឺន៥ពាន់នាក់ ហើយក៏ជាទីតាំងដែលឪពុកម្ដាយ Hailey កំពុងស្នាក់នៅផងដែរ។
បើយោងទៅតាម TMZ មុននឹងលុតជង្គង់សុំ Hailey រៀបការ Justin បានពិភាក្សាជាមួយ ឪពុករបស់ Hailey រួចទៅហើយ។ សម្រាប់ពេលនេះនៅមិនទាន់ដឹងនៅឡើយថា ពេលណាពួកគេនឹងសម្រេចចិត្តរៀបការ ដោយអ្នកទាំងពីរតែងតែនៅជាមួយគ្នាមិនលោះពេល៕