• 2018-07-19 03:40:00
  • ជីវិតតារា

រំភើប! Justin Bieber ចាប់​ផ្ដើម​រៀប​ចំ​បញ្ជី​ភ្ញៀវ​អញ្ជើញ​ចូលរួម​​កម្មវិធី​រៀប​ការ​ហើយ!

  • 2018-07-19 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់ Justin Beiber និង Hailey Baldwin​ អាច​នឹង​កើត​ឡើង​ក្នុង​រយៈ​ពេល​ឆាប់​ៗ​នេះ​ លឿន​ជាង​អ្វី​ដែល​អ្នក​គាំទ្រ​រំពឹង​ទុក​ទៅ​ទៀត។ បើ​​យោង​ទៅ​តាម​ តារា​សម្ដែង Kim Basingerដែល​ជា​អ្នក​ចាត់​ចែង​កម្មវិធី​រៀបការ​នេះ​ឲ្យ Hailey បាន​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​តែ​រៀប​ចំ​បញ្ជី​ភ្ញៀវ​ដើម្បី​ចូលរូម​កម្មវិធី​ក្នុង​នោះ​មាន​ដូច​ជា​ប្អូន​ស្រី​ជីដូន​មួយ​របស់ Hailey, Irish Baldwin និង​កូនស្រី​របស់ Kim Basinger ផង​ដែរ។

Kim បាន​និយាយ​ថា "ពិធី​អាពាហ៍ពិពាហ៍​នេះ​នឹង​ពិត​ជា​អធិកអធម។ បង​ប្អូន​ជីដូន​មួយ​របស់​ Hailey ដូច​ជា Alaia និង Ireland ក៏​នឹង​មក​ចូលរួម​ផង​ដែរ។ អីចឹង​ជឿ​ខ្ញុំ​ចុះ​ នេះ​នឹង​ជា​កម្មវិធី​ដ៏​អស្ចារ្យ​មួយ។"

Kim បន្ត​ទៀត​ថា "Justin គឺ​ជា​មនុស្ស​ប្រុស​ល្អ​ម្នាក់ ទោះ​បី​ជា​ខ្ញុំ​មិន​បាន​ស្គាល់​គេ​ច្បាស់​ ប៉ុន្តែ​កូន​ស្រី​ខ្ញុំ Ireland គឺ​ស្គាល់​គេ​ខ្លះៗ ហើយ​ខ្ញុំ​គិត​ថា Justin បាន​ចំណាយ​ពេល​ជាមួយ Hailey ជា​ច្រើន​ហើយ​ខ្ញុំ​អធិស្ឋាន​ឲ្យ​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា​ជា​រៀង​រហូត។"

អ្នក​ស្រី Kim Basinger

ដំណឹង​ភ្ជាប់​ពាក្យ​របស់ Justin Bieber បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ៨​ខែ​កក្កដា ខណៈ​ដែល​ពួក​គេ​បាន​ទាក់​ទង​គ្នា​កាល​ពី​ឆ្នាំ ២០១៦។ ប្រភព​ជា​ច្រើន​ជុំ​វិញ​អ្នក​ទាំង​ពីរ​បញ្ជាក់​ថា ពិធី​រៀប​ការ​នោះ​គឺ​នឹង​ជា​កម្មវិធី​តូច​មួយ មិន​មែន​ជា​កម្មវិធី​អធិកអធម​នោះ​ទេ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម