• 2018-07-19 10:32:06
  • ជីវិតតារា

គួរឲ្យអាណិត សារ៉ាយ សក្ខណា បែកស្វាមីមួយរយៈខ្លីសោះពោលត្អូញត្អែរនឹកខ្លាំងៗទៅហើយ

  • 2018-07-19 10:32:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សា​រ៉ា​យ ស​ក្ខ​ណា គ្រាន់តែស្វាមី​ត្រឡប់មក​បំពេញ​កិច្ចការ​នៅ​ស្រុក​ខ្មែរ​ជិត​មួយខែ​ មកទល់ពេលនេះដែជាហេតុធ្វើឲ្យចិត្តនៅមិនសុខទៅហើយ ក្នុងកំឡុងពេល​រស់នៅ​បែក​គ្នា​ជាមួយ​ស្វាមី ពេលដែលស្វាមីចុះមកមើលថែមុខជំនួយរកស៊ីនៅប្រទេសកំណើតខ្លួនធ្វើឲ្យតារា​ស្រី​រូបនេះ​បាន​ពោល​ពាក្យ​នឹករឭក​ដល់​ស្វាមី​សំណព្វចិត្ត​ស្ទើរតែ​រាល់ថ្ងៃ ព្រោះតាំងពីរៀបអាពាពិពាហ៍មករហូតទទួលបានចំនងដៃកូនស្រីយ៉ាងស្រស់ស្អាតមួយរូបអាចនិយាយបានថាគ្រួសាររបស់តារាស្រីរាងខ្ពស់ស្រឡះរូបនេះមិនដែលចេញទៅណារឺធ្វើការបែកគ្នាទេតែងតែទៅណាមកណាជាមួយគ្នាធ្វើរឿងស្វីតៗជាមួយគ្នាសូម្បីតែអ្នកគាំទ្រធ្លាប់សង្កេតស្នេហារបស់តារាស្រីរូបនេះឡើងចង់លើសជាតិស្ករទៅហើយ។​

​ជាក់ស្តែង អ្នក​ម្ដាយ​វ័យក្មេង រូបនេះបានសរសេរពាក្យពេចន៍ក្នុងចិត្តដោយក្តីនឹករឭក​ជាស្វាមីជាខ្លាំងពេលដែលមិនបាននៅជិតគ្នាម្នាក់នៅអាមេរិកដោយម្នាក់រវល់ការងារនៅខ្មែរបង្ហោះក្នុងIGរបស់ខ្លួន ថា​ "នឹក​មនុស្ស​ម្នាក់នេះ​ខ្លាំងណាស់ គេ​នឹក​យើង​អត់​ទេ​ណ៎​?" ព្រមជាមួយ​រូបថត​ផ្អែមល្ហែម​ជាមួយ​ស្វាមី​យ៉ាង​ល្អូកល្អិន​មួយ​សន្លឹកភ្ជាប់ក្នុងសារផងដែរ ។

បន្ថែមលើសពីនេះអាចសង្កេតឃើញថា ស្វាមី តារាស្រីរូននេះគឺពិតជាមនុស្សប្រុសល្អដែលកំររកបានខ្លាំងណាស់ព្រោះតាំងពីរៀបការទៅរស់នៅអាមេរិកបច្ចុប្បន្ន​តារា​ស្រី សា​រ៉ា​យ ស​ក្ខ​ណា និង កូនស្រី​សំណព្វចិត្ត​កំពុង​រស់នៅលើ​ទឹកដីសហរដ្ឋអាមេរិក ដែលពោរពេញដោយសុភមង្គល ​គ្រួសារប្រើប្រាស់​ជីវិត​បែប​ហ៊ឺហារ​មិន​ចាញ់​ពេល​នៅ​ស្រុក​ខ្មែរ ហើយជារឿយៗ តារាស្រីរូបនេះ តែង​លើកសរសើរ​ពី​ស្វាមី​ចេះ​ស្រឡាញ់​ថ្នាក់ថ្នម និង យល់ចិត្ត​ខ្លួន​គ្រប់ពេលវេលា ទើប​ការ​ឃ្លាតឆ្ងាយ​ពី​ស្វាមី​មួយរយៈ​ធ្វើឱ្យ​នឹក​គ្នាខ្លាំង​ម្ល៉ឹងៗ ៕

មើលរូបភាពខាងក្រោមទាំអស់គ្នា៖

អត្ថបទ៖ សិរីរត្នន៍

រូបភាពយកពី​ Instagram​ & Facebook Page-សារ៉ាយ សក្ខណា

មតិយោបល់
អត្ថបទពេញនិយម