• 2018-08-09 02:29:58
  • ជីវិតតារា

ឃើញ​ផ្អែម​នឹង​គ្នា តាម​ពិត​ ជា វិបុល ​ឈ្លោះ​ប្រកែក​ញឹក​​ញាប់ជាមួយ​ គង់ សុ​ជាតិ

  • 2018-08-09 02:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្ដី​ប្រពន្ធ​អ្នក​សិល្បៈ​ លោក ជា វិបុល និង​អ្នក​នាង គង់ សុ​ជាតិ ត្រូវ​បាន​មហាជន​​យល់​ថា​ជា​ គូ​ស្នេហ៍​ផ្អែម​ល្ហែម ស្រលាញ់​គ្នា​ ចាក់​ទឹក​មិន​លិច ធ្វើ​ឲ្យ​ទស្សនិកជន​ច្រណែន​នឹង​ជីវិត​ មាន​សុភមង្គល​នេះ​ខ្លាំង​ណាស់។

ទោះ​ជា​ផ្អែម​ដូច​ស្ករ​តាំង​ម៉ែ​ក្ដី លោក​ ជា វិបុល ធ្លោយ​មាត់ បង្ហើប​​ពី​ជីវិត​អាពាហ៍ពិពាហ៍​ពិពាហ៍​ ជាមួយ​អ្នក​នាង គង់ សុ​ជាតិ​ ថា​ ធ្លាប់​អន់ចិត្ត​គ្នា​ញឹក​ញាប់ និង​ឈ្លោះ​ប្រកែក​គ្នា​ទៀត​ផង។

ពិធី​ករ​ រូប​នេះ បន្ថែម​ថា ពេល​ខ្លះ​ ប្រកែក​គ្នា​រឿង​ការ​ងារ​ក៏​មាន ជួន​កាល​ជិះ​ឡាន​ជាមួយ​គ្នា និយាយ​រឿង​នេះ​រឿង​នោះ ​មិន​ត្រូវ​ប្រធានបទ​ ឈ្លោះ​គ្នា​ក៏​មាន។ តែ​រឿង​ទាំង​អស់​នោះ​ សុទ្ធ​ជា​រឿង​តូច​តាច​ប៉ុណ្ណោះ ​​អន់​ចិត្ត​គ្នា​មិន​យូរ​ទេ​ យ៉ាង​ច្រើន ​២-៣ ម៉ោង ត្រូវ​គ្នា​វិញ​ហើយ។ អតីត​ Freshy Boy ប្រាប់​ថា លោក​យល់​អារម្មណ៍​រអ្នក​នាង សុ​ជាតិ ច្បាស់ ​ដូច្នេះ​លោក​ដឹង​ពី​របៀប​លួង​យ៉ាង​ម៉េច កុំ​ឲ្យ​ខឹង។

“ពេល​ណា​គាត់​ខឹង ​​លើក​​ច្បាប់​មក​ថា ​មាត្រា​១ ប្រពន្ធ​មិន​ដែល​ខុស បើ​ខុស​ឲ្យ​មើល​មាត្រា​១​​វិញ ។ ដល់​អ៊ី​ចឹង យើង​ជា​ប្ដី​មាន​តែ​ទៅ​លួង​គាត់ ប្រកាន់​ខ្លួន​ត្រូវ​ពេក ​ទៅ​ជា​បញ្ហា​វិញ​ទេ​"។ លោក វិបុល​ ថា មនុស្ស​ស្រី ចូល​ចិត្ត​ឲ្យមនុស្ស​ប្រុស​លួង ដូច្នេះ​មាន​តែ​ធ្វើ​តាម​ចិត្ត​ប្រពន្ធ ពេល​អ្នក​នាង​សុ​ជាតិ​ខឹង លោក​វិបុល​អោប​ ​ហើយ​និយាយ​សុំ​ទោស ពេល​នោះ​​ អ្នក​ទាំង​ពីរ​ត្រូវ​គ្នា​វិញ​ហើយ។។​​

ពិ​ធី​ករ​ ក្ដាប់​បាន​កម្មវិធី​​ធំ​ៗ​នៅ​ទូរទស្សន៍​ហង្ស​មាស​ បន្ថែម​ថា ​ជួន​កាល​លោក​ឆេវឆាវ​ ចិត្ត​ខ្លាំង​ប្រកែក​យក​ត្រូវ​ជា​មួយ​ប្រពន្ធ ។ តែ​ពេល​ឈ្លោះ​គ្នា​ម្ដង​ៗ ​ចុង​ក្រោយ​ លោក វិបុល​ ជា​អ្នក​លួង​ ព្រោះ​​អាណិត​ប្រពន្ធ​ ម្យ៉ាង​ លោក​គិត​ថា ឈ្លោះ​គ្នា​ក៏​មិន​បាន​អ្វី​ មក​វិញ​ដែរ។

ពិធី​ករ​ក្រមិចក្រមើម​ ឲ្យ​ដឹង​ថា ពេល​ខ្លះ​ អ្នក​នាង​ សុ​ជាតិ ​ក៏​ធ្លាប់​លួង​លោក​វិញ​ដែរ តែ​មិន​សូវ​ញឹក​ញាប់​ទេ ភាគ​ច្រើន​ខាង​ប្រុស​លួង​ច្រើន​ជាង៕

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម