• 2018-08-13 07:06:37
  • ស្ទីលតារា

អ្នកណាថា សុគន្ធកញ្ញា មិនហ៊ានស្លៀកខ្លីខ្លាចមិនស្អាត ដោយសារជើងធំនោះ យល់ខុសហើយ

  • 2018-08-13 07:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​មាន​សារព័ត៌មាន​ និង​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​​​​បាន​លើក​ឡើង​ថា មូល​ហេតុ​ដែល​ ឱក សុគន្ធកញ្ញា មិន​ហ៊ាន​ស្លៀក​ពាក់​​ខ្លី​ដោយ​សារ​តែ​តារា​ចម្រៀង​ស្រី​រូប​នេះ​ ​បារម្ភ​ខ្លាច​ស្លៀក​​​ពាក់​​ទៅ​មិន​ស្អាត​ ខណៈ​​ជើង​ទាំង​ពីរ​​មាន​ទំហំ​ធំ​មិន​ស្រឡូន។

ការ​គិត​អវិជ្ជមាន​ទាំង​ប៉ុន្មាន​​មក​លើ​កំពូល​តារា​ចម្រៀង​ ឱក សុគន្ធកញ្ញា ត្រូវ​បាន​បញ្ចប់​ក្រោយ​ពី​នាង ប្ដូរ​មក​ស្លៀក​ពាក់​ខ្លី​​ជាមួយ​​រាង​​កាយ​ និង​ជើង​ដ៏​ស្រឡូន​ស្អាត​ នៅ​ពេល​មាន​កម្មវិធី​ប្រគំ​តន្ត្រី​​ខន​សឺត​ម្ដង​ៗ​មិន​ថា​នៅ​ភ្នំពេញ ឬ តាម​បណ្ដា​ខេត្ត​នោះ​ទេ។

ជាក់​ស្ដែង​ថ្មី​ៗ​នេះ​ សុគន្ធកញ្ញា បាន​ស្លៀក​ពាក់​ខ្លី​​លើ​ក្បាល​ជង្គង់​ទៅ​ចូល​រួម​កម្មវិធី​​រួម​កម្មវិធី​មួយ​ចំនួន​​ត្រូវ​បាន​ហ្វេនៗ​​​ និង​សាធារណជន​មួយ​ចំនួន​​និយាយ​ថា៖" អ្នក​ណា​ថា ឱក សុគន្ធកញ្ញា ជើង​ធំ​ស្លៀក​​មិន​ហ៊ាន​ស្លៀក​ពាក់​ខ្លី​នោះ តាម​ពិត​ជើង​ គាត់​ស្អាត​ស្រឡូន​​គួរ​ឲ្យ​ស្រឡាញ់​ណាស់​ឃើញ​ផ្ទាល់​បាន​ដឹង"៕

រូបថតពី៖FB សុគន្ធកញ្ញា

​​ ​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់