• 2018-08-15 02:35:27
  • ជីវិតតារា

អីយ៉ាស់! ចែឡេង ធ្វើ​ខួប​កំណើត​ជាមួយ​គូស្នេហ៍​យ៉ាង​ផ្អែម​ល្ហែម

  • 2018-08-15 02:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​នេះ ស្រីស្អាត ចែឡេង បាន​ធ្វើ​ពិធី​ខួប​កំណើត​គម្រប់​អាយុ​២០​ឆ្នាំ​របស់​ខ្លួន​យ៉ាង​សប្បាយរីក​រាយ។ អ្វី​ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​នោះ ចែឡេង​ក៏បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈ ថែមទាំងអរគុណដល់មិត្តភក្តិ និងសង្សារ បណ្តូលចិត្តដែលបានរៀបចំកម្មវិធីនេះឡើង។

ចែឡេង និងគូស្នេហ៍

គូ​ស្នេហ៍​របស់ ចែឡេង គឺ​ជា​តារា​ចម្រៀង ម៉ានុត ​ក្នុង​ក្រុម Mustache Band ដែល​បានសម្តែង​ក្នុង​រឿង "បាតដៃខ្មៅ" រួម​គ្នា។ ទោះ​យ៉ាង​ណា កំណើត​ស្នេហ៍​អ្នក​ទាំង​ពីរ មិន​ដឹង​ចាប់​ផ្តើម​ដោយរបៀបណា ឬពីពេល​ណា​នោះ​ទេ ព្រោះពុំទាន់អាចសុំការបកស្រាយពីសាមីខ្លួនបាន ថាមិនត្រូវអាច​នឹង​ចាប់​ផ្តើម​អំឡុង​ពេល​សម្តែង​រឿង​ខាង​លើ​ជាមួយ​គ្នា​ផង​ក៏​មិន​ដឹង?

ចង់​ដឹង​ពិធី​ខួប​កំណើត ចែឡេង មាន​អ្វី​ប្លែក​ និង​ពិសេស មក​មើល​រូបភាព​ខាង​ក្រោម​ទាំង​អស់​គ្នា៖

រូបភាព៖ ហ្វេសប៊ុក ចែ ឡេង

អត្ថបទ៖ ដេត ធន្នី

មតិយោបល់