• 2018-09-21 01:48:14
  • ជីវិតតារា

ក្តាប់បានតំណែងតួឯកភ្លាម ខ្លឹម ស្រី​គា ប្រកាន់ជំហរ​​មិន​សម្ដែង​តួ​រង ​

  • 2018-09-21 01:48:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​បាន​សាង​ស្នាដៃ​ក្នុង​ខ្សែ​ភាព​យន្ត​​ "​ភូមិ​គ្រឹះ​ជំពាក់​ស្នេហ៍​" ​ក្នុង​តំណែង​ជា​តួ​ឯក​ស្រី ​អតីត Miss Grand Cambodia ​កញ្ញា ខ្លឹម ស្រី​គា ​ប្រកាន់​ជំ​ហរ​​សម្ដែង​ជា​តួ​ឯក​ប៉ុណ្ណោះ ​ដោយ​មិន​អាច​សម្ដែង​ជា​តួ​រង​បាន​នោះ​ទេ។

​​ហេតុ​ផល ​ដោយសារ​ស្រី​ស្អាត​អាយុ​១៩​ឆ្នាំ​ ​យល់​ថា ​ការ​ចាប់​ផ្ដើម​ដំបូង​ក្នុង​ពិភព​សម្ដែង​ ​កញ្ញា​បាន​ក្ដាប់​តំណែង​ជា​តួ​ឯក​ ​ដូច្នេះ​ស្រី​ស្អាត​កម្ពស់​ ១៧៣ សង់​ទី​ម៉ែត្រ ​មិន​អាច​សម្ដែង​ជា​តួ​រង​បាន​ទេ សម្រាប់​រឿង​បន្ទាប់។ ​ជំហរ​នេះ មិន​មែន​មាន​ន័យ​ថា ​ស្រី​គា ប្រកាន់​ឬក ​ចង់​សម្ដែង​តែ​តួ​ឯក​នោះ​ឡើយ តែ​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​២​នាក់ គ្រាន់​ចង់​រក្សា​តំណែង​ និង​អ្វី​ដែល​ខ្លួន​ខំ​ប្រឹង​កន្លង​មក​ប៉ុណ្ណោះ។

​ស្រី​គា បញ្ជាក់​ថា ៖“​​សម្រាប់​រឿង​ដំបូង​ ខ្ញុំ​បាន​តំណែង​ជា​តួ​ឯក​ហើយ​ ដូច្នេះ​ខ្ញុំ​នៅ​តែ​រក្សា​តំណែង​នេះ​ ។ បើ​សិន​ជា​ចាប់​ផ្ដើម​ដំបូង​ជា​តួ​ឯក​ ហើយ​រឿង​បន្ទាប់​មក​ទៀត​ ជា​តួ​រង ​មិន​អាច​ធ្វើ​បាន​ទេ។ អ្នក​សិល្បៈ​ខ្លះ ចាប់​ផ្ដើម​ពី​តួ​រង ​ដើម្បី​បាន​តួ​ឯក។ តែ​សម្រាប់​ខ្ញុំ ចូល​ភ្លាម​បាន​តួ​ឯក​ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​រក្សា​តំណែង​នេះ​"​។

កញ្ញា ខ្លឹម ស្រី​គា ​ទើប​ចាប់​ផ្ដើម​ប្រឡូក​សិល្បៈ តែ​ទទួល​បាន​ឱកាស​ការងារ​យ៉ាង​ច្រើន ដូច​ជា ពិធី​កា​រី​នី ​បង្ហាញ​ម៉ូដ ​ថត​ស្ប៉ត និង​សម្ដែង​ភាព​យន្ត​ ​ផង​ដែរ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម