- 2018-09-22 02:24:29
- ចម្រៀង
លោក ជិន វឌ្ឍនា ទើបបង្ហាញបទចម្រៀងថ្មី មានអ្នកទស្សនាជាង ១ លានដងហើយ
- 2018-09-22 02:24:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ជិន វឌ្ឍនា ទើបបង្ហាញបទចម្រៀងថ្មី មានអ្នកទស្សនាជាង ១ លានដងហើយ
ចន្លោះមិនឃើញ
បទចម្រៀង បែបមនោសញ្ចេតនា លំនាំចម្រៀងសម័យនិយមរបស់ខ្មែរ ដែលជាទម្រង់ចម្រៀងប្រើសំឡេងរណ្ដំចុងចួនកំណាព្យរៀបរាប់ ភ្ជាប់ជាមួយទឹកដីកោះអណ្ដែត ក្នុងខេត្តកំពង់ចាម ជាមួយរឿងរ៉ាវស្នេហាដ៏មានអត្ថន័យ និពន្ធដោយ លោក មៃ វឌ្ឍនា និងច្រៀងដោយតារាចម្រៀង ជិន វឌ្ឍនា។
បទ «កោះអណ្ដែត» ទទួលបានការគាំទ្រជាង ១ លាន Views ហើយមកដល់ពេលនេះ ដែលផលិតករ និងតារាចម្រៀង បទនេះ លោក ជិន វឌ្ឍនា កំពុងព្យាយាមរក្សាចម្រៀងបែបខ្មែរ ប្រភេទនេះ ដោយសង្ឃឹមថាអ្នកមានផលិតកម្ម ឬអ្នកមានទឹកចិត្តចូលរួមផលិត នឹងឧបត្ថម្ភដល់ក្រុមផលិតបទចម្រៀងដើម ទំនុកបែបកំណាព្យខ្មែរមួយនេះ។
រីឯបទភ្លេងបទ «កោះអណ្ដែត» នេះជាស្នាដៃតាក់តែងដោយលោក អ៊ុក សំអាត តន្ត្រីករ អ្នកនិពន្ធបទភ្លេងជើងចាស់ អារម្មណ៍សម័យនិយមខ្មែរ លេងតន្ត្រីជាប្រភេទ ហ្គីតាដោយ លោក យ៉ង ពៅ យ៉ាងរណ្ដំជាប់ចិត្ត៕
ចង់ដឹងច្បាស់ថា បទ កោះអណ្ដែត ពិតជាពិរោះ ឬយ៉ាងណា តោះទស្សនាវីដេអូខាងក្រោម៖