- 2018-09-23 04:21:43
- ជីវិតតារា
តារាល្បីៗណាខ្លះ មានប្រវត្តិការសិក្សាមិនបានខ្ពង់ខ្ពស់ដូចគេ?
- 2018-09-23 04:21:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីៗណាខ្លះ មានប្រវត្តិការសិក្សាមិនបានខ្ពង់ខ្ពស់ដូចគេ?
ចន្លោះមិនឃើញ
នាមជាតារាល្បី គ្រប់គ្នាស្គាល់ស្ទើរពាសពេញពិភពលោកក៏ពិតមែន ប៉ុន្តែមិនប្រាកដថា ប្រវត្តិជីវិត និងការសិក្សារបស់ពួកគេ មានសំណាងបានរៀងខ្ពង់ខ្ពស់ដូចមនុស្សដទៃឡើយ។
ជាក់ស្ដែង តារាល្បីប៉ុន្មាននាក់ខាងក្រោមនេះ ពួកគេសុទ្ធតែមានប្រវត្តិលំបាក និងការសិក្សាមានកម្រិតតូចទាប។
១. តារាសម្ដែង Zanilia Zhao
មានដើមកំណើតក្នុងតំបន់ដាច់ស្រយាលមួយនៅ Langfeng នៃខេត្ត Hebei តារាសម្ដែង Zanilia មិនមែនជាតារាម្នាក់កើតក្នុងត្រកូលអ្នកមានស្ដុកស្ដម្ភនោះទេ។ ក្រោយពីបញ្ចប់ការរៀនផ្នែកជំនាញនៅសាលាបណ្ដុះបណ្ដាលមួយ អាជីពរបស់នាងបានចាប់ផ្ដើមឡើង ក្រោយឈ្នះផ្នែកទេពកោសល្យស្រាវជ្រាវមួយ ដែលធ្វើឡើងដោយ Yahoo! ក្នុងឆ្នាំ ២០០៦។ ជីវិតរបស់នាងមានភាពលំបាក ប៉ុន្តែក៏ចាប់ផ្ដើមរីកចម្រើនឡើងតាំងពីពេលនោះមកដែរ។ តារាស្រីរូបនេះ បានចាប់ផ្ដើមទទួលបានភាពល្បីល្បាញខ្លាំង ក្រោយវត្តមានដើរតួក្នុងរឿង "The Journey of Flower” ហើយបច្ចុប្បន្ន កេរ្តិ៍ឈ្មោះរបស់នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗថែមទៀត។
២. តារាចម្រៀង Kris Wu
អតីតសមាជិកក្រុម EXO រូបនេះ ផ្លាស់លំនៅចុះឡើងៗ តាំងពីលោកនៅក្មេង។ ចាប់កំណើតក្នុងក្រុង Guangzhou តារាចម្រៀង Kris Wu តាមម្ដាយរបស់លោកទៅនៅក្រុង Hangzhou វិញ ក្រោយឪពុកម្ដាយលោកបែកបាក់គ្នា។ លោកផ្លាស់ទីចុះឡើងរវាងប្រទេសកាណាដា និងក្រុង Guangzhou តាំងពីក្មេង។ ដោយការផ្លាស់ទីនេះហើយ ទើបធ្វើឲ្យលោក មិនមានពេលរៀនសូត្របានត្រឹមត្រូវដូចក្មេងដទៃ ហើយក្នុងឆ្នាំ ២០០៨ លោកក៏បានផ្លាស់ទៅនៅក្រុង Seoul ប្រទេសកូរ៉េ និងចាប់ផ្ដើមហ្វឹកហាត់ការងារជាមួយផលិតកម្ម SM។
៣. តារាសម្ដែង Stephen Chow
ក្នុងនាមជាតារាសម្ដែងដែលមានភាពល្បីល្បាញខ្លាំងម្នាក់ តារាសម្ដែង Stephen Chow (ទិនហ្វី) មិនដែលលាក់លៀមពីប្រវត្តិការរៀនសូត្របានទាបរបស់លោកនោះទេ។ អតីតតារាសម្ដែង បច្ចុប្បន្នជាផលិតកររូបនេះ មិនធ្លាប់រៀនថ្នាក់សកលវិទ្យាល័យនោះទេ។ លោកបាទទួលភាពជោគជ័យខ្លាំងលើវិស័យសម្ដែង ដោយសារតែភាពវ័យឆ្លាត និងសម្ដីកំប្លុកកំប្លែងរបស់លោក។
៤. តារាសម្ដែង Wallace Chung
ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ តារាសម្ដែង Wallace Chung បានដាក់ពាក្យប្រលងចូលទូរទស្សន៍ TVB ក្រោយលោករៀនចប់ថ្នាក់វិទ្យាល័យ។ វាជារឿងដំបូងមួយដ៏ច្របូកច្របល់សម្រាប់លោក ប៉ុន្តែក្រោយរយៈពេលប៉ុន្មានឆ្នាំ ជាមួយការសម្ដែងឲ្យទូរទស្សន៍ TVB តារាសម្ដែង Wallace បានចាកចេញពីទីក្រុងតៃវ៉ាន់ ហើយទទួលបានភាពជោគជ័យក្នុងអាជីពជាអ្នកចម្រៀងលើកដំបូង។ ក្នុងប្រទេសចិន លោកមានអាជីពជាតារាសម្ដែង ហើយភាពជោគជ័យគឺទទួលបានខ្លាំងជាងនៅក្រៅប្រទេសទៅទៀត។
៥. តារាសម្ដែង Chow Yun-fat
Chow Yun-fat ជាតារាសម្ដែងជើងចាស់មួយរូបដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងមិនចាញ់ Stephen Chow ប៉ុន្មាននោះទេ។ តារាសម្ដែងរូបនេះ កើតក្នុងត្រកូលអ្នកក្រខ្សត់ ហើយលោកបានចាប់ផ្ដើមធ្វើការងារភ្លាមៗ ក្រោយរៀនបានត្រឹមថ្នាក់មធ្យមសិក្សាប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់គ្រួសាររបស់លោក។
៦. តារាសម្ដែង Jackie Chan
គ្រាន់តែឮឈ្មោះ Jackie Chan មនុស្សជំនាន់ណាក៏ស្គាល់តារាសម្ដែងរូបនេះដែរ។ តារាសម្ដែង ដែលទទួលបានភាពល្បីល្បាញទាំងក្នុងហូលីវូដ និងប្រចាំប្រទេសចិនរូបនេះ ការសិក្សារបស់លោកមិនបានខ្ពង់ខ្ពស់ដូចគេនោះទេ លោករៀនចប់បានត្រឹមថ្នាក់បឋមសិក្សាតែប៉ុណ្ណោះ៕