- 2018-09-23 05:44:45
- ជីវិតតារា
ប៉ែន ចំរ៉ុង ញញឹមបិទមាត់មិនជិត ក្រោយឃើញប្រពន្ធថ្មីបណ្ដើរប្អូនស្រីជូនដំណើរខ្លួនឡើងយន្តហោះ
- 2018-09-23 05:44:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ែន ចំរ៉ុង ញញឹមបិទមាត់មិនជិត ក្រោយឃើញប្រពន្ធថ្មីបណ្ដើរប្អូនស្រីជូនដំណើរខ្លួនឡើងយន្តហោះ
ចន្លោះមិនឃើញ
ទំនាក់ទំនង ប៉ែន ចំរ៉ុង ជាមួយនារីម្នាក់ហៅលោកថា "ប្ដី" ពេញៗមាត់កាលពីថ្ងៃខួបកំណើតកន្លងទៅ កាន់កាន់តែបើកជំហរឡើង។ ដោយគ្មានខ្វល់ចំពោះការរិះគន់ពីមហាជនទាំងក្នុង និងក្រៅសិល្បៈនោះទេ។
ជាក់ស្ដែងកាលពីយប់មិញនេះភរិយាថ្មី ប៉ែន ចំរ៉ុង និង ប្អូនស្រីបានបណ្ដើរគ្នាមកជូនដំណើរលោក ទៅសម្ដែងខនសឺតនៅប្រទេសកូរ៉េរយៈពេល៤ថ្ងៃ វត្តមានអ្នកទាំងពីរធ្វើឲ្យតួឯប្រុសក្នុងរឿង"វិញ្ញាណជ្រែកបេះដូង" ញញឹមបិតមាត់មិនជិតនោះទេ។
ការបើកចំហទំនាក់ទំនងស្នេហាជាមួយនារីស្រស់សោភា មកពីខេត្តបាត់ដំបងដូចគ្នានេះដែរ ប៉ែន ចំរ៉ុង មិនបានកំណត់ថ្ងៃចូលរោងការពេលណានៅឡើយទេ។ ដោយលោក គ្រាន់តែនិយាយយ៉ាងខ្លីថា៖" អំឡុងពេលនេះខ្ញុំសុំមិនបកស្រាយ ជុំវិញរឿងស្នេហ៍ថ្មីនេះទេ ឲ្យខ្ញុំសុំទោសផងបាទ"។ ឯប្រពន្ធថ្មីលោក វិញក៏សុំមិនបកស្រាយដែរជុំវិញរឿងចូលរោងការនៅថ្ងៃណានោះនាង ថាគ្រប់យ៉ាងទុកឲ្យពេលវេលាជាអ្នកបង្ហាញ៕