• 2018-10-23 03:21:36
  • ជីវិតតារា

រូបថត​ពិនិត្យ​ផ្ទៃពោះ​របស់ Zhao Liying កំពុង​ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម

  • 2018-10-23 03:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ អ្នក​លេង​បណ្ដាញ​សង្គម​ប្រចាំ​ប្រទេស​ចិន បាន​នាំ​គ្នា​ចែកចាយ​រូបភាព​ពិនិត្យ​ផ្ទៃពោះ​របស់​តារា​សម្ដែង Zhao Liying។

នៅ​លើ​ក្រដាស​ពិនិត្យ​អេកូ​នោះ បាន​បញ្ជាក់​ឈ្មោះ​របស់​តារា​សម្ដែង Zhao Liying និង​ព័ត៌មាន​ជុំវិញ​ការ​វិវដ្ដ​នៃ​ទារក​ក្នុង​ផ្ទៃ​របស់​នាង​ផង​ដែរ។ ជាមួយ​នឹង​រូបភាព​នេះ​ដែរ អ្នក​គាំទ្រ​ជា​ច្រើន​នៅ​តែ​មិន​អស់​ចិត្ត​ថា ហេតុ​អ្វី​បាន​ជា​គូ​ស្នេហ៍​មួយ​គូ​នេះ នៅ​តែ​ព្យាយាម​លាក់បាំង​ពី​ទំនាក់ទំនង​របស់​ពួកគេ​រាប់​ខែ​មក​នេះ។

ខាង​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម​នោះ បាន​បញ្ជាក់​​បន្ថែម​ថា នៅ​ខែ​មីនា ឆ្នាំ​ក្រោយ​នេះ គឺ​ជា​ពេលវេលា​ដែល​កូន​របស់​នាង​ត្រូវ​សម្រាល​ហើយ ព្រោះ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ថា តារា​សម្ដែង​ស្រី​រូប​នេះ មាន​ផ្ទៃពោះ​តាំង​ពី​ខែ​មិថុនា​មក​ម្ល៉េះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឥឡូវ​នេះ តារា​សម្ដែង Zhao Liying និង Feng Shaofeng មិន​ទាន់​ចេញ​មុខ​បកស្រាយ​ពី​បញ្ហា​នេះ​​នៅ​ឡើយ​ទេ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់