• 2018-11-06 03:05:00
  • ចម្រៀង

Shawn Mendes បញ្ចេញ​វីដេអូ​បទ "Youth” ជា​ផ្លូវការ បង្កប់​អត្ថន័យ​ជ្រាលជ្រៅ

  • 2018-11-06 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈពេល​ជិត​១​សប្ដាហ៍​ហើយ ក្រោយ​តារា​ចម្រៀង Shawn Mendes បញ្ចេញ​វីដេអូ​បទ "Lost In Japan” ជា​ផ្លូវ​ការ​មក​នោះ។ ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​ម្សិលមិញ​នេះ តារា​ចម្រៀង​ប្រុស​ដ៏​ស្រស់​សង្ហា​រូប​នេះ ទើប​តែ​បញ្ចេញ​វីដេអូ​ថ្មី​ផ្លូវ​ការ​របស់​បទ "Youth” ដែល​រូបភាព និង​ខ្លឹម​សារ​បទ​ចម្រៀង គឺ​ពោរពេញ​​ដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ។

“Youth” ជា​បទ​ចម្រៀង​មួយ​បទ​ដែល​និពន្ធ​ឡើង ក្នុង​បំណង​ឧទ្ទិស​ជូន​ដល់​ជន​រង​គ្រោះ​ក្នុង​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង Manchester កាល​ពី​ឆ្នាំ ២០១៧។ ក្រោយ​សោកនាដកម្ម​ដ៏​ឃោរឃៅ​មួយ​នោះ​បាន​កើត​ឡើង Shawn បាន​ផ្ញើ​សារ​ទៅ​ Dj Khalid ដោយ​លោក​ចង់​និពន្ធ​ចម្រៀង​មួយ​បទ​ដែល​រៀបរាប់​ពី​ជីវិត​របស់​យុវវ័យ និង​អារម្មណ៍​របស់​ពួកគេ។

ក្នុង​កិច្ច​សម្ភាស​មួយ Shawn Mendes សារភាព​ថា បទ​ចម្រៀង "Youth” គឺ​ជា​បទ​មួយ​ដែល​លោក​ពិបាក​​និពន្ធ​ជាង​គេ។ អ្វី​ដែល​ពិបាក​នោះ មិន​សំដៅ​លើ​ប្រធានបទ​របស់​បទ​ចម្រៀង​មួយ​នេះ​ទេ ប៉ុន្តែ អ្វី​ដែល​ពិបាក​បំផុត​ជាង​គេ​លើ​លោក​នេះ គឺ​អង្គុយ​លេង​ព្យាណូ ហើយ​រៀបរាប់​ពី​អ្វី​ដែល​យើង​បាន​ឆ្លង​កាត់​ក្នុង​ពិភពលោក​នេះ និង​ការ​ឈឺចាប់ ខូច​ចិត្ត​ក្នុង​កាលៈទេសៈ​ផ្សេង​ៗ​គ្នា។

វីដេអូ​បទ​ចម្រៀង​ថ្មី​នេះ​ដែរ មាន​ការ​ចូលរួម​ថត​ពី​សំណាក់​ក្មេង​ៗ​យុវវ័យ​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​ជាង​ ៣០ រូប ក្នុង​នោះ​រាប់​ចាប់​ពី​វិចិត្រករ អ្នក​ជំនាញ​​រាំ តន្ត្រីករ ​រហូត​ដល់​ជន​រង​គ្រោះ​ដែល​រួច​ផុត​ពី​ការ​ប្រមាញ់​របស់​ខ្មាន់​កាំភ្លើង៕

ចង់​ដឹង​វីដេអូ​បទ​ចម្រៀង​នេះ បង្កប់​អត្ថន័យ​យ៉ាង​ណា​នោះ ទស្សនា​ខាង​ក្រោម​នេះ៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់