- 2018-11-08 03:12:19
- ជីវិតតារា
ស្ដេចហ្គេម សារភាពថាអារម្មណ៍ធម្មជាតិផ្ទុះឡើង ត្រង់ឈុតឆាកក្រមុំៗសុំថើប
- 2018-11-08 03:12:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដេចហ្គេម សារភាពថាអារម្មណ៍ធម្មជាតិផ្ទុះឡើង ត្រង់ឈុតឆាកក្រមុំៗសុំថើប
ចន្លោះមិនឃើញ
ងួន ស៊ីណាត ដែលមហាជនគ្រប់គ្នាស្គាល់លោក ថាជាស្ដេចហ្គេមដ៏ល្បីល្បាញនៅលើបណ្ដាញទំនាក់ទំនងសង្គមបានសារភាពថា ខ្លួនស្ទើរតែទប់អារម្មណ៍មិនចង់បាននៅពេលក្រមុំៗមានរូបឆោមល្អមកសុំថើបត្រង់ឈុតឆាកសម្ដែងក្នុងMV បទចម្រៀង១។
ស្ដេចហ្គេម ថា នៅពេលថតMV បទចម្រៀងឲ្យ អ៊ីណូ រូបគេមានអារម្មណ៍សប្បាយខ្លាំងណាស់ព្រោះមានក្រមុំស្អាតៗមកឲ្យឱបថើបតាមចិត្តខណៈពេលសម្ដែង តែខ្លួនក៏ពិបាកធ្វើចិត្តណាស់ដែរ។ ដោយសារនេះគឺជាលើកដំបូងសម្រាប់លោក ជួបប្រទះនូវឈុតឆាកបែបនេះ។
លោកថា៖"ក្នុងMV ហ្នឹងអត់មានឈុតឆាកក្ដៅរោលរាលទេ តែខ្ញុំអត់ដែលសម្ដែងដល់ពេលពួកគាត់ស្អាតមកថើបអ៊ីចឹងអារម្មណ៍ធម្មជាតិក៏ផ្ទុះឡើងស្ទើរសម្ដែងពុំចង់កើត។ តែក្រោយមកខ្ញុំក៏រៀបចំឫកពាឡើងវិញទើបសម្ដែងត្រូវ"។
ក្រៅពីថតបទចម្រៀងឲ្យ អ៊ីណូ ភាពយន្តខ្នាតធំ២រឿងរបស់ ស្ដេចហ្គេម ថតឲ្យផលិតកម្ម LD ត្រៀមនឹងដាក់បញ្ចាំងនៅរោងភាពយន្តក្នុងពេលឆាប់ៗនេះហើយ។ មានដូចជារឿង"អង្រឹង" និង"ជួបស៊យវគ្គ២"៕