• 2018-11-21 08:00:00
  • ស្ទីលតារា

​កាក់​កប​ទៀត​ហើយ ​​តារា​ល្បី​ច្រើន​ដួង​ មមាញឹក​នឹង​ច្រៀង​តាម​ឆាក​ប្រគំ​តន្ត្រី​​ថ្ងៃ​បុណ្យ​អុំ​ទូក

  • 2018-11-21 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

តារា​ល្បី​ជា​ច្រើន ​ចាប់​ផ្ដើម​មមាញឹក​នឹង​កើប​ប្រាក់​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ទៀត​ហើយ ​ដោយសារ​ក្រុម​ហ៊ុន និង​ស្ថានីយ​ទូរទស្សន៍​ជា​ច្រើន​ រៀប​ចំ​ការ​ប្រគំ​តន្ត្រី​តាម​បណ្ដា​ខេត្ត​ធំ​ៗដូច​ជាសៀមរាប បាត់ដំបង កំពង់សោម និង​ក្នុង​រាជធានី​ភ្នំពេញ ​ជូន​ប្រិយមិត្ត​ទស្សនា​កម្សាន្ត។

​តារា​ខ្លះ​ត្រូវ​ក្រុម​ហ៊ុន​ជា​ច្រើន​អញ្ជើញ​ឲ្យ​ច្រៀង​ផ្ដាច់​មុខ​​សម្រាប់​កម្ម​វិធី​របស់​ខ្លួន​ទាំង​បី​ថ្ងៃ​ជាប់​គ្នា​តែ​ម្ដង។ ខ្លះ​ទៀត ​ច្រៀង​តាម​ខេត្ត​ផង ​ភ្នំពេញ​ផង ឆ្លាស់​គ្នា ដោយ​ចំណូល​ក្នុង​រយៈ ពេល​៣​ថ្ងៃ​នេះ ​ចំពោះ​តារា​ល្បីៗ​វិញ ​អាច​រក​បាន​ខ្ទង់​ម៉ឺន​ដុល្លារ​ តែ​ម្ដង។​​​

​​​​​ជាក់​ស្ដែង​ លោក ទិត្យ ថាវ​វិទ្ធិ ផលិតករ​នៃ​កម្មវិធី​ការ​ប្រគំ​តន្ត្រី​ ​បង្ហើប​ថា សិល្បករ ដែល​នឹង​ចូល​រួម​ក្នុង​កម្មវិធី​ ​រៀប​ចំ​ឡើង​នៅ​កោះ​ពេជ្រ មាន​​ដូចជា​​ លោក ខេមរៈ សិរី​មន្ត ហេង ពិ​ទូ នី​កូ ឆាយ ​វីរៈ​យុទ្ធ ខេ​ម ឆន សុវណ្ណ​រាជ ណុប បា​យ៉ា​រិទ្ធ G-Devith កញ្ញា ឱក សុគន្ធ​ក​ញ្ញា អេ​ដា ឡូ​រ៉ា ម៉ម យូ​រី រ៉ា​ប៊ី ពេជ្រ សោភា សុខ​ ពិសី សុគន្ធ​ នីសា រ៉េត ស៊ូ​ហ្សា​ណា និង ទេព បូ​ព្រឹក្ស បូករួម​ជាមួយ​តារា​សម្ដែង​សិល្បៈ​បុរាណ និង កំប្លែង​។ លើស​ពី​នេះ ក្រុម​ក្មេង​ខ្មែរ ​នឹង​ឡើង​ឆាក​តន្ត្រី​ស្រាបៀ​មួយ នៅ​ផ្សារ​កុង​តឺ​ន័រ ខេត្ត​បាត់​ដំបង ផង​ដែរ ព្រម​ទាំង​តារាចម្រៀងផ្សេងទៀត និង​តារាសម្តែង​ជា​ច្រើន​ទៀត ក៏​មមាញឹក​ខ្លាំង​ក្នុង​រយៈ​ពេល​អុំ​ទូក​៣​ថ្ងៃ​នេះ ផងដែរ៕

​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់