- 2018-11-24 06:26:44
- ជីវិតតារា
Jiang Jinfu វាយដំអតីតមិត្តស្រី រហូតដល់រលូតកូន?
- 2018-11-24 06:26:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jiang Jinfu វាយដំអតីតមិត្តស្រី រហូតដល់រលូតកូន?
ចន្លោះមិនឃើញ
ព័ត៌មានបែកបាក់គ្នា ដោយការប្រើអំពើហិង្សារបស់តារាសម្ដែងប្រចាំប្រទេសចិន Jiang Jinfu ជាមួយមិត្តស្រី Haruka Nakaura កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកប្រចាំបណ្ដាញសារព័ត៌មានប្រទេសចិន។
ជាមួយគ្នានេះ ការបង្ហោះចុងក្រោយរបស់អតីតមិត្តស្រីរបស់តារាសម្ដែងរូបនេះ នៅលើបណ្ដាញសង្គម នាងបានអះអាងថា Jinfu បានប្រើអំពើហិង្សាលើរូបនាងកាលពីមុន ហើយវាយដំនាងខ្លាំង រហូតដល់រលូតកូនថែមទៀតផង។
នៅដើមសប្ដាហ៍នេះដែរ Nakaura បានបង្ហោះរូបភាពប៉ុន្មានសន្លឹកលើបណ្ដាញសង្គម Instagram របស់នាង ដែលបង្ហាញពីស្លាកស្នាមជាំលើផ្ទៃមុខ និងដៃ រួមនឹងការចោទ Jinfu ពីការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ។ តារាសម្ដែងវ័យ ២៧រូបនោះ ក៏បានទទួលស្គាល់ដែរថា លោកពិតជាបានវាយដំនាងមែនកាលពីខែមុន ប៉ុន្តែក៏បានបង្ហាញពីការស្ដាយក្រោយចំពោះទង្វើរបស់លោកផងដែរ។
ទោះជាយ៉ាងណាក៏ដោយ មិត្តភ័ក្ដិរបស់តារាសម្ដែង Jinfu បានចេញមុខការពារលោក ដោយអះអាងថា Nakaura បានបន្លំខ្លួនធ្វើពុតជាមានកូន ដើម្បីឲ្យតារាសម្ដែងរូបនេះបានរៀបការជាមួយនាង ខណៈនាងក៏កំពុងទាក់ទងប្រុសផ្សេងទៀត៕