• 2018-12-31 10:30:00
  • ចម្រៀង

រំភើប! Taylor Swift បញ្ចេញ​ភាពយន្ត​ឯកសារ​ខនសឺត​ "Repuation Tour” ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ!

  • 2018-12-31 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​កំពូល​តារា​ចម្រៀង​ Taylor Swift ទើប​តែ​បញ្ចេញ​ភាពយន្ត​ឯកសារ​ដែល​បង្ហាញ​ពី​ការ​សម្ដែង​ទាំង​ស្រុង នៃ​កម្មវិធី​ប្រគំ​តន្ដ្រី "Reputation Tour”។ ការ​ប្រគំ​តន្ដ្រី​ដែល​បាន​យក​ដាក់​បញ្ចាំង​នេះ​គឺ​ជា​ការ​ប្រគំ​តន្ដ្រី​ចុង​ក្រោយ​របស់ "Reputaion Tour” ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ Tokyo ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា ​ឆ្នាំ ២០១៨​ កន្លង​ទៅ​នេះ។

តន្ដ្រី​ទេស​ចរណ៍​នេះ​គឺ​​លើក​ទី​៦​របស់​ Taylor ហើយ​ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី ៨​ខែ​ឧសភា​ឆ្នាំ ២០១៨ បញ្ចប់​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ​ឆ្នាំ ២០១៨។ គូស​បញ្ជាក់​ដែរ​​ "Rep- Tour” បាន​ធ្វើ​ឡើង​នៅ​​៤​តំបន់​ធំៗ​គឺ ៤០​កន្លែង​នៅ North America, ៦កន្លែង​នៅ​អឺរ៉ុប​, ៥​កន្លែង​នៅ​ Oceania, ២​កន្លែង​នៅ​ទ្វីប​អាស៊ី សរុប​ទាំង​អស់​គឺ ៥៣​លើក។

តន្ដ្រី​ទេស​ចរណ៍​នេះ​ក៏​បាន​ចូលរួម​ពី​តារា​ចម្រៀង​២​រូប​ទៀត​ផង​ដែរ​គឺ Charlie XCX និង Camila Cabello ដែល​រក​ចំណូល​បាន​ជាង ៣៤៥លាន​ដុល្លារ។

ទស្សនា​វីដេអូ​ Tralier ខាង​ក្រោម​៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់