- 2019-01-04 10:30:00
- ជីវិតតារា
កម្រងរូបភាពគ្រួសារ គង់ ចាន់ស្រីមុំ យ៉ាងផ្អែមល្ហែមថ្ងៃដើរលេងឆ្លងឆ្នាំ
- 2019-01-04 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្រងរូបភាពគ្រួសារ គង់ ចាន់ស្រីមុំ យ៉ាងផ្អែមល្ហែមថ្ងៃដើរលេងឆ្លងឆ្នាំ
ចន្លោះមិនឃើញ
ក្រុមគ្រួសារតារាសម្ដែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី អាចនិយាយបានថាគឺជាគ្រួសារមួយដែលពោរពេញទៅដោយសុភមង្គល នឹងមានមហាជនជាច្រើនកោតសរសើរមិនដាច់ពីមាត់ពីសំណាងរបស់តារាស្រីស៊ីវិល័យរូបនេះ។
កាលពីថ្ងៃឆ្លងឆ្នាំទើបកន្លងទៅនេះ គេសង្កេតឃើញស្វាមីរបស់នាងគឺលោក គឹម សីហា បាននាំអ្នកម្តាយរូបស្រស់និងកូនស្រីសំណព្វរបស់ខ្លួន ទៅដើរលេងកំសាន្តនៅឯប្រទេសថៃ និងចិន មើលទៅពិតជាសប្បាយរីករាយនិងផ្អែមល្ហែមខ្លាំងណាស់ធ្វើឲ្យមហាជនសរសើរពីសំណាងរបស់អ្នកនាងដែលមានគ្រួសារដ៏កក់ក្តៅ។
ជាក់ស្ដែងក្រោយធ្វើដំណើរកម្សាន្តជាច្រើនកន្លែងអ្នកនាង បានបង្ហោះនូវរូបភាព Cute Cute ទៅក្នុងបណ្ដាញសង្គម Instagram មើលទៅពិតជាមានក្តីសុខខ្លាំងមួយសន្លឹកណាក៏មិនភ្លេចបង្ហាញភាពផ្អែមល្ហែមនឹងគ្នានៅទីនោះដែរ ទោះបីអ្នកម្តាយឡូយឆាយរូបនេះមានកូនស្រីសំណព្វចិត្តម្នាក់ហើយក៏ដោយក៏ចំណងស្នេហាផ្អែមល្ហែមដូចពេលថ្មីថ្មោងអីចឹង៕
ចង់ដឹងថាដំណើរកម្សាន្តនិងរូបភាពគ្រួសារ CuteCute របស់អ្នកនាង គង់ ចាន់ស្រីមុំ សប្បាយរីករាយយ៉ាងណាមើលរូបភាពខាងក្រោម៖
រូបភាពយកពី FB Page & IG ៖ អ្នកនាង គង់ ចាន់ស្រីមុំ