• 2019-01-08 08:31:53
  • ជីវិតតារា

ទីបំផុតរឿងស្នហា​ សុខ សុម៉ាវត្តី និងកីឡាកររូបសង្ហាត្រូវអ្នកដឹកនាំរឿងជ្រើសមកធ្វើជារឿងខ្លី

  • 2019-01-08 08:31:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់អ្នកគាំំទ្រជាច្រើនក្រោយអ្នកដឹកនាំសម្តែងលោក Rith Omega បានយករឿងរ៉ាវស្នេហាពិតរបស់តារាសម្តែង និងពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី ជាមួយនឹងកីឡាករបាល់ទាត់​រូបសង្ហារលោក លី វ៉ាហេត យកមកផលិតចេញជាសាច់រឿង Short Film។

ដោយឡែកក្នុងនោះផងដែលការសម្តែងសាច់រឿង Short Film មួយនេះ គឺ សុខ សោម៉ាវត្តី និងកីឡាករ លី វ៉ាហេត ក៏ជាអ្នកសម្តែងដោយផ្ទាល់ និងជាអ្នកផ្តល់សិទ្ធឲ្យខ្សែរឿងខ្លីនេះកើតឡើងផងដែរ ដោយលោក​ Rith Omega បានសរសេររៀបរាប់ថា៖ “សាច់រឿង Short Film ថ្មីរបស់ខ្ញុំនិយាយពីជីវិតស្នេហាពិតរបស់ តី​ និង វ៉ាហេត​ និយាយពីឧបសគ្គដែលពួកគេបានហែលឆ្លងកន្លងមក​ សាច់រឿយ៉ាងណា​ ក្រោយខ្នងសាធារណជនទាំងអស់គ្នា​ ?”ពិសេសមានអ្នកគាំទ្រជាច្រើនកំពុងទន្ទឹមរង់ចាំតាមដានទស្សនាឆាប់ៗមិនអាចរង់ចាំបានទេព្រោះចង់ដឹងថាមានរឿអអ្វីខ្លះចំពោះពួកគេទាំំង២ទោះជាខុសវ័យគ្នាបន្តិចតែពិតជាសាកសមគ្នាណាស់។

គួររំលឹកផងដែលថា សុខ សោម៉ាវត្តី និង លី វ៉ាហេទ តែងតែបង្ហាញពីភាពផ្អែមល្ហែម ដោយទោះ​បី​ជាមិន​ដែល​និ​យា​យ​ដោ​យ​​ផ្ទា​ល់​រឿង​​ស្នេ​ហា​​ដោយ​បើ​ក​​ចំ​ហរ​ក្តី តែបើនិយាយពីទំនាក់ទំនងពួកគេគឺពិតជាស្អិតរមួតខ្លាំងស្ទើរឲ្យមហាជនឈាមច្រមុះ។ ក្រោយពីបានបង្ហោះសារ និងរូបភាពបង្ហាញពីសកម្មភាពថតក្រៅឆាក មានអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំមើលថាសាច់រឿង Short Film មួយនេះល្អមើលយ៉ាង ហើយអ្វីដែលពិសេសគឺខាងប្រុសលោក លី វ៉ាហេទ ក៏បានធ្វើការបើកចំហរស្នេហារបស់ខ្លួន ដោយបានដាក់ទំនាក់ទំនងយ៉ាងផ្អែមល្អែមជាមួយនឹង សុខ សោម៉ាវត្តី នៅលើបណ្តាញសង្គមដែលធ្វើ​​ឲ្យអ្នក​ដែ​លនិ​យម​លេង​ហ្វេសប៊ុ​ក​ជា​ច្រើន​​មាន​ការ​ភ្ញា​ក់​ផ្អើល និងអបអរសាទរចំពោះគូស្នេហ៍មួយគូនេះពិតជាជូនពរឲ្យមានសុភមង្គលសមបំណងដឹកដៃគ្នាចូលរោងជ័យឆាប់ៗ៕

ចង់ដឹងថាពិតរឺយ៉ាងទស្សនារូបភាពខាងក្រោម៖

រូបភាពយកពី FB​ Page​ & IG៖ លោក Rith Omega​

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម