- 2019-02-13 00:01:00
- ជីវិតតារា
រំលឹករឿងរ៉ាវតារាស្រីក្នុងស្រុក៧រូប បែកបាក់ស្នេហាគួរឲ្យសោកស្ដាយ!
- 2019-02-13 00:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំលឹករឿងរ៉ាវតារាស្រីក្នុងស្រុក៧រូប បែកបាក់ស្នេហាគួរឲ្យសោកស្ដាយ!
ចន្លោះមិនឃើញ
ជាធម្មតារឿងរ៉ាវស្នេហាតែងតែមានការជួបនិងព្រាត់ ជាក់ស្ដែងនៅក្នុងវិស័យសិល្បៈផ្ទាល់តែម្ដងសិល្បៈការិនី មួយចំនួនបានជួបគ្នាខណៈពេលបំពេញភារកិច្ចរៀងៗខ្លួន ក្នុងនោះគូស្នេហ៍ខ្លះបានសមប្រកបបំណង គូស្នេហ៍មួយចំនួនក៏ប្រែជាបែកបាក់គ្នាគួរឲ្យសោកស្ដាយ។ ពួកគេទាំងនោះមាន៖
១. ពេជ្រ សិរីរ័ត្ន
គិតមកត្រឹមពេលនេះ ហាក់យូរបន្តិចទៅហើយ ដែលពិធីការនីទូរទស្សន៍ MyTV រូបនេះបានបែកបាក់ជាមួយនឹងលោក គង់ វិសាល ដែលជាអ្នកគ្រប់គ្រងកម្មវិធីសិល្បៈនៅទូរទស្សន៍បាយ័នតាំងពីឆ្នាំ ២០១១ មកម្ល៉េះបន្ទាប់ពីទាក់ទងគ្នាបាន៥ឆ្នាំ។
រហូតដល់ពេលមួយឆ្នាំក្រោយមក អតីតគូស្នេហ៍នាងក៏បានរៀបការ និងមានបុត្រដល់ទី២រូប។ គិតត្រឹមពេលនេះ សិរីរ័ត្ន នៅមិនទាន់ចូលរោងការនៅឡើយ ខណៈនាងធ្លាប់ត្រូវគេនិយាយពាក់ព័ន្ធនាងថាមានទំនាក់ទំនងស្នេហ៍ជាមួយបុរសម្នាក់រហូតមានកូនស្រីម្នាក់ ប្រុសម្នាក់ ក៏ប៉ុន្តែតារារូបនេះ មិនដែលទទួលស្គាល់ជាចំហរឡើយ។
២. សុខ សុមាវត្ដី
តារាសម្ដែង សុខ សុមាវត្តី បានបែកបាក់ស្វាមីអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ពួកគេ មានកូនស្រីមួយរូបជាចំណងដៃក្ដីស្នេហ៍ចាស់។ ទោះបីជាបែកគ្នាច្រើនឆ្នាំក្ដី អតីតស្វាមីរបស់នាង ក៏តែងតែទាក់ទងនាង និងកូនស្រីជាញឹកញាប់ប្រៀបដូចជាមិត្តជិតស្និទ្ធអីចឹងដែរ។
ជុំវិញរឿងរ៉ាវស្នេហា តារារូបនេះត្រូវបានប្រិយមិត្តតាមដានដឹងថាខ្លួនបានទាក់ទងជាមួយកីឡាករបាល់ទាត់ លី វ៉ាហេទ ប៉ុន្មានឆ្នាំមកហើយ ដែលកីឡាកររូបនេះក៏ជិតស្និទ្ធនឹងកូនស្រីនាងផងដែរ។
៣. ភិន សុដាលីស
រឿងរ៉ាវស្នេហារបស់តារាសម្ដែង ភិន សុដាលីស និង ប៉ែន ចំរុង បានធ្វើឲ្យកក្រើកនៅក្នុងវិស័យសិល្បៈកាលពីអំឡុងឆ្នាំ ២០១៦ និង ២០១៧។ ទោះជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ សុដាលីស កំពុងតែរស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារ និងកូនស្រីគួរឲ្យស្រលាញ់របស់ខ្លួន ក្រោយបែក ប៉ែន ចំរុង។ ពេលនេះ ដាលីស កំពុងតែមមាញឹកខ្លាំងជុំវិញអាជីពជាអ្នកសម្ដែងព្រមទាំងជំនួញផ្សេងៗពាក់ព័ន្ធនឹងគ្រឿងថែរក្សាសម្រស់របស់ខ្លួនផ្ទាល់ផងដែរ។
៤. នីឡា កូនតាវិចទ័រ
តារាកំប្លែងវ័យក្មេងរូបនេះ បានធ្វើឲ្យទស្សនិកជនគ្រប់គ្នាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីពាក់កណ្ដាលឆ្នាំ ២០១៦ បន្ទាប់ពីប្រកាសភ្ជាប់ពាក្យជាមួយគូដណ្ដឹងមានវ័យស្របាលគ្នាម្នាក់។ ប៉ុន្តែក្រោយភ្ជាប់ពាក្យបានអស់រយៈពេលប្រហែលជា១ឆ្នាំ អ្នកទាំងពីរក៏បានបែកបាក់គ្នាវិញ ទោះបីជាបានព្រមព្រៀងថានឹងរៀបការនៅពេល៣ឆ្នាំក្រោយក៏ដោយ។
៥. សុខ ចិន្ដា ហៅ នីឡា
ប្អូនស្រីលោក សុខ ជំនោរ បានទាក់ទងជាមួយបុរសម្នាក់ឈ្មោះ សិទ្ធិស័ក្ត ដោយគ្រោងនឹងរៀបការជាមួយគ្នាក្រោយខាងប្រុសរៀនចប់ ប៉ុន្តែចំណងស្នេហ៍នេះក៏ប្រែជាប្រេះស្រាំទៅវិញគួរឲ្យសោកស្ដាយ។ មិនត្រឹមតែប៉ុណ្ណោះ នីឡា ក៏ត្រូវជួបជាមួយរឿងរ៉ាវបែកធ្លាយរូបភាពមិនល្អផ្សេងៗ ព្រមទាំងមានការប្ដឹងផ្ដល់គ្នាថែមទៀតផង។
៦. នី មុន្នីនាថ
មិនខុសពី នីឡា ប៉ុន្មាន តារាទឹកភ្នែករូបនេះ ក៏បានជួបរឿងស្នេហាមិនសមប្រកបដូចគ្នា។ នី មុន្នីនាថ បានបែកគ្នាជាមួយនឹងអតីតគូស្នេហ៍ អ៊ឹង សូឡាង ដែលបានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៤ ព្រមទាំងភ្ជាប់ពាក្យកាលពីឆ្នាំ ២០១៧ ទៀតផង។ មូលហេតុនៃការបែកបាក់នេះ គឺកើតឡើងដោយសារ ខាងប្រុសបានចោទខាងស្រីថាបោកប្រាស់ទំនុកចិត្ត រហូតដល់មានការប្ដឹងផ្ដល់គ្នាទាំងសងខាង។
៧. ពេជ្រ អាវីហ្សា
តារារូបនេះ បានបែកបាក់ស្នេហ៍ជាមួយបុរសម្នាក់ ដែលខ្លួនបានទាក់ទងកាលពីឆ្នាំ ២០១៦ ដោយសារតែមានជម្លោះហិង្សារហូតដល់ថ្នាក់មានស្លាកស្នាមរបួសថែមទៀត។ ការបែកបាក់គ្នានេះ បានតម្រូវឲ្យមានការប្ដឹងផ្ដល់គ្នាទៅតុលាការ ហើយភាគីខាងប្រុសក៏ត្រូវសមត្ថកិច្ចចាប់ឃុំនៅពេលនោះផងដែរ៕