• 2019-05-10 04:26:07
  • ជីវិតតារា

ច្រើនសន្លឹកពី ហ៊ិន ចន្ទ័និរត័្ន ចាយសម្រស់ជាមួយទេសភាពនៅ កោះម៉ាល់ឌីវទាក់ភ្នែកកន្លង់

  • 2019-05-10 04:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 44

ចន្លោះមិនឃើញ

ហ៊ិន ចន្ទ័និរ័ត្ន ពិធីការិនីដ៏ស្រស់សោភាសម្រស់ពីធម្មជាតិ បានបង្អួតពីជីវិតឯកជនរស់នៅយ៉ាងរីករាយហ៊ឺហារ មិនថាជាការងារ​ និងជីវិតឯកជន​។ តារាស្រីរូបនេះតែងធ្វើឲ្យមហាជនសរសើរមិនដាច់មាត់ថា ថ្វីត្បិតតែមិនទាន់កំណត់ច្បាស់នៅក្នុងចិត្តថាបុរសរូបណាជាម្ចាស់គេងបេះដូងនៅឡើយក្តី តែពិតជាគួរឲ្យសរសើរនាងមិនដែលមានវត្តមានក្នុងទំព័ររឿងអាស្រូវមួយណាឡើយ ហើយថែមទាំងសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈ ទាំំងការសម្តែងរឿង ស្ប៉តពាណិជ្ជកម្ម និងពិធីការីឆ្នើម​ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័នផងដែរ។

ជាក់ស្តែងថ្មីៗ ​កន្លងទៅនេះ ពីធីការីនីរូបស្រស់សោភាបានធ្វើដំណើរកម្សាន្តទៅកាន់​ កោះ​​ម៉ាល់ឌីវ​ លក្ខណៈកម្សាន្តបែបឯកជនលំហែកាយ។ កោះតូចមួយនេះមិនត្រឺមតែមានទេសភាពស្រស់ស្អាត ទឹកសមុទ្រថ្លាស្រស់ អមនឹង Resort ដ៏ប្រណីតនោះទេ វាក៏ជាកន្លែងមួយដូចឋានសួគ៌ដែលគូស្នេហ៍ថ្មីថ្មោងចូលចិត្តទៅកម្សាន្ត និងក្រេបទឹកឃ្មុំជារឿយៗ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺតារាស្រីរូបនេះទៅតែម្នាក់ឯង ហើយប្រើជីវិតសោយសុខដូចជាព្រះនាងម្ចាស់ ធ្វើឲ្យគ្រប់គ្នាច្រណែនមិនស្ទើរ និងផ្តិតយករូបទេសភាពយ៉ាងស្រស់ស្អាតជាច្រើននៅបណ្តាញសង្គមផ្លូវការរបស់ខ្លួន។

ទស្សនារូបភាពខាងក្រោម៖​

រូបភាពយកពី IG៖ ​កញ្ញា ហ៊ិន ចាន់និរត័្ន

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម