- 2019-06-10 09:18:35
- ជីវិតតារា
លើកដំបូងស្មានមិនដល់ ចាន់ កែវនិមល ភ្ញាក់ខ្លាំងពេលគ្រប់គ្នា Surprise ខួបកំណើតឆ្នាំនេះ
- 2019-06-10 09:18:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកដំបូងស្មានមិនដល់ ចាន់ កែវនិមល ភ្ញាក់ខ្លាំងពេលគ្រប់គ្នា Surprise ខួបកំណើតឆ្នាំនេះ
ចន្លោះមិនឃើញ
ពិធីការីនីល្បីឈ្មោះប្រចាំផលិតកម្ម ហង្សមាស ចាន់ កែវ និមលត្រូវបានអ្នកគាំទ្រជាច្រើនទទួលស្គាល់ពី ទេពកោសល្យដ៏ប៉ិនប្រសប់ ពោរពេញទៅដោយវោហា ចាក់ទឹកមិនលេច ព្រមទាំងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្តោបបានកម្មវិធីជាតិ និងអន្តរជាតិធំល្បីៗជាច្រើន។
ជាក់ស្តែងលើសពីនេះ បើក្រលេកទៅមើលសម្រស់របស់ពិធីការិនី វ័យ៣៤ឆ្នាំ រូបនេះ គឺនៅតែមានភាពស្រស់ស្អាត ក្មេងជាងវ័យ ពិសេសមានរូបរាងកាយ ដ៏ស្រឡូនថែមទៀតផង ដែលមើលទៅហាក់មិនសមនឹងអាយុរបស់នាង។ ដោយឡែក កាលពីល្ងាចម្សិលមិញនេះ ចាន់ កែវនិមល ក៏ត្រូវបានអ្នកគ្រប់គ្រងនៅហាងនំ Tous Les Jours សាខាចាក់អង្រែក្រោម គឺកញ្ញា ឡុង ស៊ាង និងក្រុមការងារក្នុងហាង បាន Surprise នំខួបកំណើត រៀបចំផ្កាលំអ មុនថ្ងៃពិតប្រាកដឲ្យអ្នកនាងយ៉ាងស្រស់ស្អាតផងដែរ។
យ៉ាងណាមិញ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់អ្នកនាង និមល ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹង ក្រុមការងារដែលបានរៀបចំឲ្យព្រមទាំងបានបញ្ជាក់ថា អ្នកនាងអត់ធ្លាប់ស្គាល់អារម្មណ៍បែបហ្នឹង ខួបកំណើតឆ្នាំ២០១៩ នេះជាឆ្នាំដែលអស្ចារ្យបំផុត សម្រាប់អ្នកនាង ឆ្នាំនេះគឺមានន័យមែនទែន អរគុណអ្នកទាំំងអស់គ្នាដែលបានស្រលាញ់ ហើយ Surprise បែបនេះដល់អ្នកនាងមុនគេតែម្ដង ពិសេសការរៀបចំដេគ័រ ស្រស់ស្អាតខ្លាំងមែនទែនសម្រាប់ឆ្នាំនេះជាឆ្នាំធំបំផុតសម្រាប់អ្នកនាង៕
ចង់ដឹងទិដ្ឋភាពស្រស់ស្អាតយ៉ាងណា ទស្សនាវីដេអូ ខាងក្រោម៖