• 2019-06-20 03:49:16
  • ភាពយន្ត

Avengers: Endgame នឹងចាក់ផ្សាយម្ដងទៀតថែមឈុតថ្មី ដើម្បីឈ្នះ Avatar ឲ្យបាន

  • 2019-06-20 03:49:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Marvel Studios នឹង​ធ្វើ​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​​ Avengers: Endgame ​ម្ដង​ទៀត​នៅចុងសប្ដាហ៍ក្រោយ ដោយ​បន្ថែម​នូវ​ឈុត​ឆាក​ខ្លះៗ​​ដែល​បាន​លុប​​ចោល ក្នុង​គោល​បំណង​រក​ចំណូល​​​បន្ថែម​ដើម្បី​ឈ្នះ​ខ្សែ​ភាពយន្ត Avatar។

​ប្រធាន​ផលិតកម្ម លោក Kevin Feige បាន​​​​ពណ៌នា​​ពី​ឈុត​ឆាក​បន្ថែម​នេះ​ថា "មាន​ប្លង់​ថ្មី​មួយ​ចំនួន​នៅ​ចុង​បញ្ចប់​នៃ​ខ្សែ​ភាពយន្ត”។ គួរ​ដឹង​ថា​​ Endgame អាច​រក​ចំណូល​បាន​ ២ ៧៤៣ ​លាន​ដុល្លារ ទូទាំង​ពិភពលោក​ គិត​ត្រឹម​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ ឈរ​តំណែង​លេខ​ពីរ​ជា​ខ្សែ​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ។

Avatar ​ខ្សែ​ភាពយន្ត​​វិទ្យាសាស្ត្រ​ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០០៩ ឈរ​​នៅ​តំណែង​លេខ​មួយ​ជា​មួយ​ចំណូល​សរុប​ ២ ៧៨៨ លាន​ដុល្លារ។ ដូច​នេះ​​នៅ​ខ្វះ​ប្រមាណ​ជាង​ ៤០ លាន​ដុល្លារ​ទៀត​ Endgame នឹង​អាច​ទម្លាក់​ Avatar ពី​តំណែង​កំពូល​បាន។

ត្បិត​ថា​ Endgame អាច​បំបែក​កំណត់​ត្រា​បាន​ច្រើន​ពេល​ចេញ​ផ្សាយ​ដំបូងៗ ដោយ​អាច​រក​ចំណូល​បាន​ច្រើន​សន្ធឹក។ ប៉ុន្តែ​បន្ត​បន្ទាប់​មក​សន្ទុះ​កំណើន​នៃ​​ចំណូល បាន​​ចុះ​​ខ្សោយ​ទៅៗ។ នេះ​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​បន្ថែម​ប្លង់​ថ្មី ដើម្បី​ទាក់ទាញ​ទស្សនិកជន​ និង​បាន​គ្រង​តំណែង​កំពូល៕ ​​​​​

ចុចអាន ៖ ឡានសម្រាប់ថតរឿង Fast & Furious 9 ដឹកដល់ថៃហើយ

ប្រភព៖ CNN ប្រែ​សម្រួល៖ សុខហេង

មតិយោបល់