- 2019-07-24 02:40:00
- ជីវិតតារា
ទស្សនិកជនចិនរិះគន់ពេល Song Hye Kyo ចុះកុងត្រានឹងផលិតកម្មយក្សប្រទេសនេះ
- 2019-07-24 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនិកជនចិនរិះគន់ពេល Song Hye Kyo ចុះកុងត្រានឹងផលិតកម្មយក្សប្រទេសនេះ
ចន្លោះមិនឃើញ
ក្រោយពេលលែងលះជាមួយតារាសម្ដែងប្រុសលំដាប់ A កូរ៉េ Song Joong Ki រួច កំពូលតារាសម្ដែងស្រី Song Hye Kyo មិនមានសកម្មភាពសិល្បៈច្រើននៅកូរ៉េឡើយ ពោលគឺសូន្យតែម្ដង។ យ៉ាងណាក្ដី គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ នាងសម្រុកលើទីផ្សារប្រទេសចិនខ្លាំងណាស់។
តាមនោះដែរ អ្នកគាំទ្រចិនបានលើកឡើងថា កំពូលតារាសម្ដែងកូរ៉េ Song Hye Kyo បានអស់ផ្លូវដើរនៅប្រទេសខ្លួនហើយ ទើបពួយមកប្រទេសជិតខាងបែបនេះ។
ក្រៅពីចុះកុងត្រាជាមួយ អ្នកដឹកនាំរឿងជើងចាស់ Wong Kar Wai ហើយនោះ ស្រីស្អាតវ័យ៣៧ឆ្នាំរឹតតែធ្វើឲ្យគេភ្ញាក់ផ្អើលលើសដើមនៅពេលប្រកាសថា នៅពេលនេះនាងបានក្លាយជាទៅសិល្បការិនីនៅក្រោមដំបូលតែមួយជាមួយ តារាសម្ដែងស្រី Shu Qi ហើយ គឺនៅក្នុងផលិតកម្មយក្ស Baiyu Media។
ភ្លាមៗនោះ រូបភាព ក៏ដូចជាព័ត៌មានរបស់តួរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” បានមានវត្តមានលើគេហទំព័ររបស់ក្រុមហ៊ុននេះតែម្ដង។ ខណៈត្រូវបានប្រជាជនក្នុងស្រុកមិនសូវជាគាំទ្រក្រោយលែងលះនោះ នៅពេលនេះ ស្រីស្អាតត្រកូល Song ក៏ត្រូវគេរើសអើងនៅចិនដែរ។
មតិនៅលើព័ត៌មានដែលនាងចុះកុងត្រានឹងក្រុមហ៊ុនចិនមានដូចជា៖
អស់លុយហើយ ទើបរត់មកប្រទេសចិនមែនទេ?
ជាមួយនឹងកម្ពស់ នឹងសម្រស់បែបនេះ នាងក៏មិនអាចប្រជែងទៅរួចដែរ
ហេតុអ្វីពួកយើងត្រូវមើលមនុស្សបែបនេះនោះ?
ឲ្យតែតារាកូរ៉េទាំងអស់ណាដែលលែងល្បី ម៉េចក៏តែងមករកលុយនៅចិន?
ចុចអាន៖ បះសក់ជាមួយផ្ទះជួលថ្មីរបស់ Song Hye Kyo ក្រោយលែងលះ ក្លាយជាអ្នកជិតខាងនឹង BTS