• 2019-08-05 07:15:18
  • ជីវិតតារា

Jihyo ក្រុម TWICE​ និង CEO វ័យក្មេង Kang Daniel ពិតជាមានទំនាក់ទំនងស្នេហានឹងគ្នាមែន

  • 2019-08-05 07:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មានរបស់គូរស្នេហ៍ថ្មី​ថ្មោង​ពិត​ជាផ្ទុះខ្លាំង​មែន​ទែន​បន្ទាប់​ពី Dispatch បាន​បញ្ចេញ​នូវ​រូប​ភាព​ Jihyo និង Kang Daniel ណាត់​ជួប​គ្នា។ ភ្លាមៗនោះ​ខាង​ផលិត​កម្ម​របស់​តារា​ទាំង​ពីរ​បាន​ធ្វើ​ការ​បកស្រាយ​ថា ពួកគេ​ទាំង​ពីរពិត​ជា​បាន​ទាក់​ទង​គ្នា​ប្រាកដ​មែន។

ពួក​គេ​បាន​ទាក់​ទង​គ្នា​តាំង​ដើម​ឆ្នាំ ២០១៩ មក​ម្ល៉េះដោយ​ពួក​គេ​ណាត់​ជួប​គ្នា​នៅ​ផ្ទះ​របស់ Daniel ដោយ​ Jihyo ត្រូវ​បាន​សមាជិក​ជូន​មក។ ពួក​គេបាន​ជួប​គ្នា​តាំង​ពី​ឆ្នាំមុន​មក​ម្ល៉េះ ប៉ុន្តែ​ក្នុង​ន័យ​ជា សិស្ស​ច្បង សិស្ស​ប្អូន​ប៉ុណ្ណោះ។ អ្នក​ទាំង​ពីរ​នាក់​នេះ​បាន​ណាត់​ជួប​គ្នា​មួយ​សប្ដាហ៍​មួយ​ដង ហើយ​បើ​មាន​ម្នាក់​ត្រូវ​ចេញ​ក្រៅ​ស្រុក​ គេ​ណាត់​ជួប​គ្នា​មុន​មួយ​ថ្ងៃ​និង​ក្រោយ​មួយ​ថ្ងៃ​។

Jihyo គឺជា​សមាជិក​ទី ១ របស់ TWICE ដែល​មាន​ទំនាក់​ទំនង​ស្នេហា​ក្នុង​ចំណោម​សមាជិក​ ៨ នាក់​ផ្សេង​ទៀត។

ប្រភព៖ Allkpop ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម