• 2019-08-22 00:31:00
  • ជីវិតតារា

មាន​ពេល​សម្រាក​លំហែ​កាយហើយ​ តែ​ BTS បែរ​ជា​មក​ធ្វើ​រឿង​នេះ​ជំនួស​ទៅ​វិញ

  • 2019-08-22 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​របស់​ផលិត​កម្ម​ Big Hit Entertainment កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា គឺ​ក្រុម​ចម្រៀង​លំដាប់​អន្តរជាតិ BTS កំពុង​តែ​សម្រាក​ពី​ការងារ​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ បន្ទាប់​ពី​បម្រើ​វិស័យ​សិល្បៈ​អស់​រយៈ​ពេល ៦ ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ ២០១៣ មក​ម្ល៉េះ​។

ដោយ​ឡែក កំឡុង​ពេល​ពួក​គេ​សម្រាក​ពី​ការ​ងារ​សិល្បៈ​របស់​ពួក​គេ ​សមាជិក​រូប​សង្ហារ​ទាំង ៧ នាក់​បាន​យក​ការ​សិក្សា​ភាសា​អង់​គ្លេស​ ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​និយាយ​ភាសា​របស់​គេ​ឲ្យ​បាន​កាន់​តែ​ល្អ​ជាង​មុន​ទៀត​។

បើ​យោង​តាមប្រភព EXCLUSIVELY បាន​ប្រាប់​ Hollywoodlife ថា សមាជិក​ដែល​អាច​និយាយ​អង់​គ្លេស​បាន​ស្ទាត់​ជំនាញ​នោះ​គឺ​មាន​តែ​ប្រធាន​ក្រុមរបស់ BTS គឺ Rap Monster តែ​ប៉ុណ្ណោះ ចំណែក​ឯ​សមាជិក​ ៦ នាក់​ទៀត​គ្រាន់​តែ​ចេះអង់គ្លេស​បន្តិច​បន្តួច​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ សមាជិក​ទាំង ៦ នាក់​នោះ​ពិត​ជា​ចង់​រៀន​អង់​គ្លេស​ខ្លាំង​មែន​ទែន​ ព្រោះ​ពួក​គេ​មាន​អារម្មណ៍​ថា វាពិត​ជា​សំខាន់​សម្រាប់​ការងារ​និងអាចធ្វើឲ្យពួកគេអាចឈានទៅ​ដល់គោលដៅរបស់​ពួកគេ។

ក្រៅ​ពីការ​សិក្សាភាសា​អង់គ្លេសនេះ ​ សមាជិក​ទាំង​អស់​ក៏​ត្រូវ​បាន​ផលិតកម្មបើក​សិទ្ធិ​ឲ្យ​ពួកគេ​សប្បាយ​តាម​ភាព​ជា​យុវវ័យ​របស់​ពួក​គេ​ផង​ដែរ។

ប្រភព៖ Hollywoodlife ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម