• 2019-09-04 02:55:00
  • ជីវិតតារា

Fan Bingbing ចេញ​មុខ​បដិសេធ​រឿង​ខ្លួន​ទើប​តែ​បង្កើត​កូន​រួច​កាល​ពី​ចុង​ខែ​មុន

  • 2019-09-04 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing បាន​ចេញ​មុខ​បក​ស្រាយ​ភ្លាម​ៗ ក្រោយ​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​លើក​ឡើង​ជាប់​ៗ​គ្នា​ថា នាង​ទើប​តែ​សម្រាល​កូន​រួច​នៅ​មន្ទីរពេទ្យ​មួយ។

ពិភព​សិល្បៈ​ចិន​បាន​ធ្លាយ​ព័ត៌មាន​ថា កាល​ពីយប់​ថ្ងៃ​ទី​៣១ ខែ​សីហា តារា​សម្ដែង​ស្រី​លំដាប់​ជួរ​មុខ Fan Bingbing ទើប​តែ​សម្រាល​កូន​បាន​សម្រេច​នៅ​មន្ទីរពេទ្យ ស្ថិត​ក្នុង​ទីក្រុង Nan Jing។ ទោះ​បី​ជា​គ្មាន​រូបភាព​របស់​ស្រី​ស្អាត​វ័យ​៣៨​ឆ្នាំ នៅ​មន្ទីរពេទ្យ​ក៏​ដោយ តែ​មនុស្ស​ជា​ច្រើន​បាន​ជឿ​ព័ត៌មាន​នេះ​ថា​ពិត ដ្បិត​មាន​អ្នក​ជម្ងឺ​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ស្នាក់​នៅ​មន្ទីរពេទ្យ​នោះ បាន​ឃើញ​រូប​នាង​ផ្ទាល់។ បន្ទាប់​មក មាន​មនុស្ស​ម្នាក់​ទៀត​ចេញ​មុខ​មក​និយាយ​ថា ខ្លួន​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​​នោះ ហើយ​ថា​តារា​សម្ដែង​នេះ​ពិត​ជា​មាន​ពោះ​ធំហើយ​ទៅ​សម្រាល​កូន​ពិត​មែន។

ទោះ​បី​សុទ្ធ​​តែ​ជា​ព័ត៌មាន​មិន​ច្បាស់​ការ​ក៏ដោយ តែ​បាន​បង្ករ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ ភ្លាម​ៗ​នោះ ម្ចាស់​សមី​ខ្លួន​ផ្ទាល់​បាន​ចេញ​មុខ​បដិសេធ​ទាំង​ស្រុង។ នៅ​លើ​បណ្ដាញ​សង្គម Weibo  តួ​រឿង មហិច្ឆតា​អ៊ូម៉ីនាង បាន​ឲ្យ​ដឹង​ថា​នេះ​គឺ​ជា​ពាក្យ​មិន​ពិត ហើយ​បញ្ជាក់​ថែម​ថា ៣​​ថ្ងៃ​មុន នាង​នៅ​ទៅ​ញ៉ាំ​អី​ជាមួយ​មិត្តភ័ក្ដិ​ធម្មតា ហេតុ​អ្វី​ក៏​អាច​សម្រាល​កូន​បាន។

បន្ថែម​ពី​នេះ មន្ទីរ​ពេទ្យ​សម្ភព​នៅ Nan Jing ក៏​បាន​ចេញ​មុខ​និយាយ​ដែរ​ថា ពួក​គេ​ទទួល​បាន​ទូរសព្ទ​ច្រើន​ណាស់ អំ​ពី​រឿង​នេះ តែ​ការ​ពិត​​តារា​សម្ដែង​រូប​នេះ​មិន​បាន​មក​សម្រាល​កូន​អី​នៅ​ទី​នេះ​ទេ ព័ត៌មាន​សុទ្ធ​​​​តែ​មិន​ពិត​ទាំង​អស់ សូម​អ្នក​ទាំង​អស់​គ្នា​កុំ​ទូរសព្ទ​មក​ទៀត៕

​ចុចអាន៖ ​​ បង្ហើប​អត្តសញ្ញាណ​​ក្មេង​ស្រីដែល Kris Wu ជូន​មក​ផ្ទះ​ទាំង​កណ្ដាល​យប់

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

មតិយោបល់