• 2019-10-03 08:56:29
  • ជីវិតតារា

Selena Gomez បង្ហាញស្ទីលសក់ថ្មី

  • 2019-10-03 08:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​ថ្ងៃ​ទី ២ ខែ​តុលា​ គេ​បាន​ប្រទះ​ឃើញ​ Selena Gomez ចាក​ចេញ​ពី​​​​ស្ទូឌីយោ​ថត​ចម្រៀង​នៅ​ទីក្រុង​ Los Angeles ដោយ​មាន​ទឹក​មុខ​សប្បាយ​រីក​រាយ​បំផុត។ គេ​សង្កេត​ឃើញ​ថា​តារា​វ័យ ២៧ ឆ្នាំ​បាន​ផ្លាស់​ប្ដូរ​ម៉ូដសក់​ថ្មី ជំនួស​ឲ្យ​ម៉ូដសក់​ខ្លី​ដែល​ប្រើ​ប្រាស់​យូរ​ឆ្នាំ​មក​ហើយ។

ការ​ផ្លាស់​ប្ដូរ​​ស្ទីល​ថ្មី​នេះ​កើត​មាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​​អាពាហ៍ពិពាហ៍​របស់​អតីត​មិត្ត​ប្រុស។ ការ​ផ្លាស់​ប្ដូរ​នេះ​ដែរ អាច​ថា​​ជា​ការ​ចាប់​ផ្ដើម​ថ្មី​របស់ Selena។ បើ​តាម​ប្រភព​ផ្ទៃ​ក្នុង​មួយ​បាន​ឲ្យ​ដឹង​ថា​ម្ចាស់​បទ "Hands To Myself” កំពុង​មាន​សុខភាព​ល្អ​ផ្នែក​ផ្លូវ​ចិត្ត​ ​ហើយ​កំពុង​ផ្ដោត​លើ​ខ្លួន​ឯង និង​រីករាយ​នឹង​ជីវិត​របស់​ខ្លួន។

ម៉ូដសក់ចាស់

​គួរ​ដឹង​ថា​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន Selena បាន​បង្ហើប​ថា​ខ្លួន​កំពុង​ផលិត​បទ​ចម្រៀង​ថ្មី ដោយ​មិន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ចេញ​ផ្សាយ​នៅ​ឡើយ​ទេ។ បទ​ចម្រៀង​ចុង​ក្រោយ​បំផុត​របស់ Selena Gomez គឺ​ចេញ​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៩ ដែល​ច្រៀង​រួម​គ្នា​ជា​មួយ​ Benny Blanco, Tainy និង J Balvin មាន​ចំណង​ជើង "I Can't Get Enough”៕​

ចុចអាន ៖ ប្រភពផ្ទៃក្នុងបង្ហើបអំពីស្ថានភាព Selena ក្រោយដឹងដំណឹងរៀបការរបស់ Justin

ប្រភព៖ Eonline ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម