• 2019-11-07 02:46:19
  • ចម្រៀង

ឡូយ​ណាស់ OST ក្នុង​រឿង "ស្នេហា​ក្មេងៗ" មួយ​បទ​នេះ នាំ​ឲ្យ​សប្បាយ​ហ្មង

  • 2019-11-07 02:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​និយាយ​ពី​ស្នេហា​យុវវ័យ​រឿង "ស្នេហា​ក្មេង​ៗ" នឹង​ត្រូវ​ដាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហើយ​នៅ​រោង​ភាពយន្ត​ទំនើប​ៗ​នៅ​រាជធានី​ភ្នំពេញ ស្រប​ដែល​នៅ​ក្នុង​សាច់​រឿង​មាន​បញ្ចូល​បទ Original Song ពីរោះ​ៗ​ប៉ុន្មាន​បទ សុទ្ធ​ជា​បទ​ពេញ​និយម ត្រូវ​ចិត្ត​យុវវ័យ។

នៅ​ថ្ងៃ​បើក​សម្ពោធ​នៅ​រោង​ភាពយន្ត Major Cineplex by Smart កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្រុម​ក្មេង​ខ្មែរ និង SWSB បាន​លើក​យក OST ទាំង​នោះ​មក​សម្ដែង​លើ​ឆាក ធ្វើ​ឲ្យ​មាន​ការ​ហ៊ោកញ្ជ្រៀវ​យ៉ាង​កង​រំពង​ពី​អ្នក​គាំទ្រ​របស់​ពួក​គេ។ មួយ​បទ ក្នុង​ចំណោម​នោះ មាន​ជើង​ថា "Young Love” គឺ​ជា​ចង្វាក់​រ៉េប និង​មាន​សាច់​ភ្លេង​ឡូយ មាន​ភាព​ទាក់​ទាញ​អារម្មណ៍ លឺ​ភ្លេង​ហើយ​ចង់​ស្រែក​ហ៊ោ​តាម​ភ្លាម​តែ​ម្ដង។

ក្រៅ​ពី​នេះ ក៏​មាន​បទ "Miss Kiss” របស់​ក្មេង​ខ្មែរ និង "ទ្រាំ" ​របស់​ក្រុម​តូច សុទ្ធ​តែ​បទ​ពីរោះ​ៗ សាច់​ភ្លេង​ត្រូវ​ចំ​បេះដូង​យុវវ័យ​តែ​ម្ដង។ ប៉ុន្តែ​ឥឡូវ​តោះ...ទស្សនា និង​ស្ដាប់​បទ "Young Love” មុន​សិន!!!

អត្ថបទ៖ ទារិកា

មតិយោបល់