• 2019-11-15 02:16:22
  • ជីវិតតារា

ភ្ញាក់ព្រើត! ពេល​ដឹង​ចំណូល​តារា​ស្រី​កូរ៉េ រកបានពី YouTube ក្នុងមួយខែ

  • 2019-11-15 02:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Solar ដែល​ជា​សមាជិក​ប្រចាំ​ក្រុម​ចម្រៀង​ស្រី​កូរ៉េ MAMAMOO បាន​បង្ហើប​អំពី​ចំណូល​ប្រចាំ​ខែ​ដែល​អាច​រក​បាន​ពី​គណនី YouTube មាន​ Subscriber ចំនួន ១,១ លាន​នាក់​របស់​ខ្លួន។

ក្នុង​កម្មវិធី​ទូរទស្សន៍ "Happy Together 4” ដែល​ផ្សាយ​នៅ​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា តារា​ស្រី​រូប​ស្រស់​ម្នាក់​នេះ​ប្រាប់​ថា​ ចំណូល​ប្រចាំ​ខែ​​ដែល​អាច​រក​ពី YouTube បាន​ច្រើន​​ជាង​គេ​បំផុត គឺ​​បាន​ខ្ទង់ ១០០ លាន​វ៉ុន ដែល​ស្មើ​ប្រមាណ ៨៥ ៣៩៥ ដុល្លារ

ប៉ុន្តែ​នាង​បាន​បញ្ជាក់​ដូច​នេះ​ថា ៖ "វា​មិន​មែន​ចំណូល​របស់​ខ្ញុំ​ទាំង​អស់​នោះ​ទេ។ ខ្ញុំ​ចែក​រំលែក​វា​ជា​មួយ​ក្រុមហ៊ុន​របស់​ខ្ញុំ​ ប៉ុន្តែ​ដោយ​សារ​វា​ជា​ការងារ​ផ្ទាល់​ខ្លួន ខ្ញុំ​មិន​ចែក​វា​ជា​មួយ​សមាជិក​ក្រុម​នោះ​ទេ។ យ៉ាងណាក្ដី​ លុយ​ជា​ច្រើន​ត្រូវ​ចំណាយ​លើ​គណនី​នេះ ជា​ពិសេស​ការ​ចំណាយ​លើ​ការ​ផលិត៕”

ចុចអាន ៖ តួអង្គរឿង "នំប៉័ង​បញ្ចាំស្នេហ៍" ៩ ឆ្នាំមកនេះប្រែប្រួលអស់ ហើយមានម្នាក់បានធ្វើអត្តឃាត

ប្រភព៖ Soompi ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទថ្មី