• 2019-12-28 08:59:23
  • ចម្រៀង

ឡូយ! តារា​ខ្មែរ​លោក Justin Time ចេញ​បទ​ថ្មី​បាន​ទាំង​ព្រម ពីរោះ ហើយ​តួ​ប្រុស​ស្រី​ស្រស់​សង្ហា​ទាំង​ទ្វេ

  • 2019-12-28 08:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ខ្មែរ​លោក Justin Time បាន​ចេញ​បទ​ថ្មី​ទៀត​ហើយ បន្ទាប់​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​ក្រោយ​ពី​ចេញ "កំដរ​អូន​ជូន​ទឹក​ភ្នែក" និងបទ "Come Back to Me" ដែល​បទ​ថ្មី​នេះ គេ​មើល​ចាប់​អារម្មណ៍​ថា ពីរោះ ការ​សម្ដែង​របស់​លោក​ក៏​មាន​ស្ទីល​ឡូយ ងាក​ទៅ​ប្លង់​នៃ​ការ​ថត​វិញ គឺ​ឡូយ​ប្លែក​ភ្នែក​តែ​ម្ដង។

បទ​របស់​តារា​ចម្រៀង​រូប​សង្ហារ​រូប​នេះ​មាន​ចំណង​ជើង​ថា "សម្រេច​ចិត្ត​បែប​ណា?” ទើប​ចេញ​កាល​ពី​១​សប្ដាហ៍​មុន​នេះ ដោយ​លោក​មិន​ត្រឹម​តែ​ច្រៀង​ខ្លួន​ឯង ប៉ុន្តែ​ក៏​សម្ដែង​ដោយ​ខ្លួន​ឯង​ផង​ដែរ។ វិល​ទៅ​តួ​ស្រី​ក្នុង​បទ​ថ្មី​នេះ​វិញ គឺ​កញ្ញា Melia Constaintin ជា​កូន​កាត់​ខ្មែរ-បារាំង ដ៏​ស្រស់​ស្អាត។

វិល​មក​ខ្លឹមសារ​នៃ​បទ​ចម្រៀង​វិញ គឺ​សារសព្ទ​ពី​ចំណង​ស្នេហ៍​មួយ​ដែល​លេង​គ្នា​៣នាក់ ដែល​នារី​២​នាក់ មាន​គុណ​សម្បត្តិ​ល្អ​ទាំង​ព្រម​ដូច​គ្នា ដូច្នេះ​ហើយ​ទើប​ទាញ​យក​បេះដូង​កំលោះ​យើង​ឲ្យ​ស្រឡាញ់​ទាំង​ពីរ។ ប៉ុន្តែ​បញ្ហាត្រង់​ថា តើ​គួរ​សម្រេច​ចិត្ត​បែប​ណា? បើ​មិន​អាច​រើស​យក​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​បាន។

បទ​នេះ ជា​ប្រភេទ Original Song របស់​លោក Justin Time ជា​បទ​ពីរោះ​ត្រូវ​នឹង​សាច់​រឿង​របស់​យុវវ័យ។ បទ​ក៏​ពីរោះ តួ​ប្រុស​ក៏​សង្ហា ស្រស់​កន្និដ្ឋា ក៏​ស្រស់​ឆើត...តោះ...ទស្សនា​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់