• 2020-02-26 02:45:00
  • ជីវិតតារា

Hyun Bin និង​ក្រុម​ការងារ​ត្រូវ​គេ​ហាម​មិន​ឲ្យ​​ចូល​ប្រទេស ព្រោះ​វីរុស​កូរ៉ូណា

  • 2020-02-26 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​ជួរ​មុខ​កូរ៉េ Hyun Bin និង​ក្រុមការងារ​នៃ​ខ្សែភាពយន្ត មិន​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស Jordan ឲ្យ​ចូល​ប្រទេស​ខ្លួន​ឡើយ ដោយ​សារ​តែ​វីរុសកូរ៉ូណា​កំពុង​រាត​ត្បាត​ខ្លាំង​នៅ​ប្រទេស​កូរ៉េ។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​មុន​នេះ បណ្ដាញ​ព័ត៌មាន Starnews បាន​រាយការណ៍​ថា ក្រុម​ការងារ​នៃ​ខ្សែ​ភាពយន្ត Bargaining ត្រូវ​ផ្អាក​ការ​ថត​របស់​ខ្លួន​ដោយ​គ្មាន​ពេល​កំណត់ ព្រោះ​មិន​អាច​ចូល​ប្រទេស Jordan បាន។

“ខ្សែ​ភាពយន្ត​របស់​ពួក​យើង​ គ្រោង​ចាប់​ផ្ដើម​ថត​នៅ​ដើម​ខែ​មីនានៅ​ប្រទេស Jordan យ៉ាងណាក្ដី ដោយ​សារ​តែ​ការ​រាតត្បាត​ខ្លាំង​ពេក​នៃ​វីរុស​កូរ៉ូណា​នៅ​ប្រទេស​កូរ៉េ ដូច្នេះ​រដ្ឋាភិបាល​ប្រទេស Jordan បាន​ហាម​មិន​ឲ្យ​ជនជាតិ​កូរ៉េ​ចូល​ប្រទេស​ឡើយ។ ដូច​នេះ​ពួក​យើង​នឹង​រៀបចំ​គម្រោង​ឡើង​វិញ” ។អ្នក​នាំ​ពាក្យ​ភាពយន្ត​នេះ​ឲ្យ​ដឹង។

នេះ​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ របស់​តារា​សម្ដែង​ប្រុស​​លំដាប់ A លោកHyun Bin និង​ក្រុម​ការងារ​ ដ្បិត​ខ្សែ​ភាពយន្ត​ខាង​លើ​គឺ​ដាច់​ខាត​ត្រូវ​ថត​នៅ​ប្រទេស​មួយ​នេះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅ​ពី​ប្រទេស​ចិន​ដី​គោក កូរ៉េ​ខាង​ត្បូង គឺ​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ច្រើន​ជាង​គេ ដែល​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ប្រទេស​នេះ​ចូល​ប្រទេស​ខ្លួន​ឡើយ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

មតិយោបល់